Saturday, April 20, 2024
Homeកីឡាអន្ដរជាតិ៤ក្លឹបនៅអង់គ្លេស បង្វែររ៉ាដាចាប់យកកីឡាករខ្សែបម្រើ Milinkovic

៤ក្លឹបនៅអង់គ្លេស បង្វែររ៉ាដាចាប់យកកីឡាករខ្សែបម្រើ Milinkovic

យោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយនៅថ្ងៃអង្គារ ទី០2 ខែតុលា ឆ្នាំ2018នេះ បានឱ្យដឹងថា ក្លឹប Man City, Liverpool និង Tottenham ប្រជែងគ្នាចង់បានកីឡាករខ្សែបម្រើ Milinkovic Savic ពីក្លឹបបាល់ទាត់អ៊ីតាលី Lazio សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ។

ក្រៅពីក្លឹប3ខាងលើ ក្លឹបបិសាចក្រហម Man Utd ធ្លាប់ចង់បានកីឡាកររូបនេះដែរ និងហ៊ានឱ្យតម្លៃខ្លួនខ្សែបម្រើរូបនេះ ជាង80លានដុល្លារ តែក្លឹប Lazio មិនព្រមលក់ថែមទាំងបន្តកុងត្រាថ្មីផ្គើនក្លឹប Man Utd ថែមទៀត។

ក្លឹប Lazio បានបន្តកុងត្រាថ្មីរយៈពេល5ឆ្នាំ រហូតដល់ឆ្នាំ2023។

ក្លឹប Liverpool និង Tottenham ត្រូវប្រជែងជាមួយក្លឹប Man Utd ក្នុងការប្រមាញ់យកកីឡាករ Milinkovic Savic ប្រសិនបើក្លឹប Lazio ចង់លក់។

ក្លឹប Man City ចង់បានកីឡាករខ្សែបម្រើមួយរូប ដើម្បីជំនួសតំណែងកីឡាករវ័យ33  Fernandinho។ លោក Pep បានខកខានក្នុងការតាមប្រមាញ់កីឡាករ Jorginho ដែលបានសម្រេចចិត្តទៅរួមរស់ជាមួយក្លឹប Chelsea។

គួររំឭកថា កីឡាករ Milinkovic Savic បានចូលមកលេងឱ្យក្លឹបនេះ កាលពីឆ្នាំ2015។ នៅជាមួយក្លឹប ធ្លាប់ស៊ុតបាល់បាន18គ្រាប់ ក្នុងការបង្ហាញវត្តមាន100ប្រកួត”

 

RELATED ARTICLES