Arsene Wenger សម្លឹងកៅអីគ្រូបង្វឹក Paris SG

0
586

បន្ទាប់បញ្ចប់អាជីពដឹកនាំក្លឹបកាំភ្លើងធំ Arsenal រយៈពេល២២ឆ្នាំ លោក Arsene Wenger មិនទាន់បានដឹកនាំក្លឹបបាល់ទាត់ណាមួយទេ តែកាលពីពេលថ្មីៗនេះ មានបណ្តាញព័ត៌មានមួយចំនួន បានលើកឡើងថា លោកកំពុងជួបពិភាក្សាពីលទ្ធភាពចូលមកដឹកនាំក្លឹបបាល់ទាត់ជើងឯក បារាំង Paris SG។

ការលើកឡើងរបស់បណ្តាញសារព័ត៌មាននេះ ដោយសារតែកាលពីសប្តាហ៍មុន គេឃើញលោក Wenger បានជួបជាមួយលោក Thomas Tuchel ហើយធ្វើឱ្យមជ្ឈដ្ឋានទូទៅគិតថា លោក Wenger គឺស័ក្តិសមបំផុតសម្រាប់ការដឹកនាំក្លឹបលីកកំពូលបារាំងមួយនេះ។

អ្នកគាំទ្រមួយចំនួនបាននិយាយថា លោក Arsene Wenger គឺជាគ្រូបង្វឹកដែលមានភាពវ័យឆ្លាត   និងទំនាក់ទំនងល្អជាមួយកីឡាករ បើទោះជាគាត់មិនបានជោគជ័យជាមួយក្លឹបកាំភ្លើងធំ Arsenal តែគាត់អាចជោគជ័យនៅក្នុងទឹកដីបារាំង។

ក្លឹប Paris SG បច្ចុប្បន្នកំពុងតែមានភាពមិនស៊ីសង្វាក់គ្នារវាងគ្រូបង្វឹក និងនាយកប្រតិបត្តិក្លឹប ក្នុងការទិញដូរកីឡាករ៕