Friday, March 29, 2024
Homeកីឡាអន្ដរជាតិJose Morinho ៖ ខ្ញុំចង់បន្តស្នាក់នៅជាមួយ Man Utd ដល់ចប់កុងត្រា

Jose Morinho ៖ ខ្ញុំចង់បន្តស្នាក់នៅជាមួយ Man Utd ដល់ចប់កុងត្រា

តំណែងកៅអីគ្រូបង្វឹករបស់លោក Jose Morinho ដែលស្ទើរតែឈានដល់ការដួលរលំទៅហើយនោះ បានធូរស្រាលឡើងវិញ ក្រោយពីយកឈ្នះក្លឹបសារិកាព្រៃ Newcastle ដោយលទ្ធផល ៣-២ និងស្មើ ២-២ ជាមួយម្ចាស់ផ្ទះតោខៀវ Chelsea កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។

គេនៅចាំបានថា មន្ត្រីក្លឹប និងអ្នកគាំទ្រ បានដាក់សម្ពាធឱ្យលោក Morinho ចាកចេញពីតំណែង ប្រសិនបើចាញ់ក្លឹប Newcastle តែសំណាងល្អឈ្នះ។

លទ្ធផល២ប្រកួតចុងក្រោយ បានធ្វើឱ្យមុខមាត់របស់លោក Jose Morinho ស្រស់ស្រាយឡើងវិញ ហើយសម្ពាធនៃការបណ្តេញចេញ បានស្ងប់ស្ងាត់ទៅវិញដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន មុនជំនួបជាមួយសេះបង្កង់ Juventus ក្នុងការប្រកួត Uefa Champion LEague លោក Jose Morinho បាននិយាយថា “ខ្ញុំសប្បាយនឹងការស្នាក់នៅទីនេះ។ ខ្ញុំនឹងបន្តស្នាក់នៅទីនេះ រហូតដល់ចប់កុងត្រានៅឆ្នាំ២០២០ ជាមួយនឹងជម្រើសបន្ថែមមួយនឹងឆ្នាំទៀត”។

លោកបានបន្តទៀតថា “២ប្រកួតចុងក្រោយ ទម្រង់លេងរបស់យើងល្អ ហើយការប្រកួតបន្តបន្ទាប់ខាងមុខ យើងនឹងធ្វើឱ្យបានល្អជាងនេះ”។

នៅក្នុងជំនួបជាមួយ Juventus គឺជាការធ្វើតេស្តសមត្ថភាពរបស់លោក Morinho បន្តទៀត។ ប្រសិនបើលោកដឹកនាំឈ្នះក្លឹប Juventus អ្នកគាំទ្រអាចនឹងផ្តល់ទំនុកចិត្តឡើងវិញ៕

RELATED ARTICLES