Thursday, April 25, 2024
Homeកីឡាអន្ដរជាតិKaka អាចនឹងហក់ចូលសមរភូមិវាលស្មៅ តាមសំណើនាយករដ្ឋមន្ត្រីអ៊ីតាលី

Kaka អាចនឹងហក់ចូលសមរភូមិវាលស្មៅ តាមសំណើនាយករដ្ឋមន្ត្រីអ៊ីតាលី

បន្ទាប់ពីប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៧ កីឡាករខ្សែប្រយុទ្ធ Kaka អតីតវីរបុរសរបស់ក្លឹបបាល់ទាត់អ៊ីតាលី Milan ត្រូវបានប្រភពសារព័ត៌មានមួយចំនួន បានរាយការណ៍ថា អាចនឹងត្រឡប់មកលេងបាល់ទាត់អាជីពវិញ ជាមួយក្លឹបបាល់ទាត់មួយនៅក្នុងក្របខណ្ឌអ៊ីតាលី ស៊េរី C។

គម្រោងវិលត្រឡប់ចូលសមរភូមិបាល់ទាត់វិញ ក៏ដោយសារតែកីឡាករសញ្ជាតិប្រេស៊ីល រូបនេះ ចង់ធ្វើទៅតាមសំណើរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ដែលជាម្ចាស់ថ្មីនៃក្លឹប Monza ១៩១២។

លោក Berlusconi ចង់បាន Kaka ក្នុងគោលបំណងជួយឱ្យក្លឹបឡើងពីក្របខណ្ឌស៊េរី C ទៅស៊េរី B ដើម្បីជាការលើកមុខមាត់ក្លឹបមួយកម្រិតទៀត។

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Berlusconi រូបនេះ បានលក់ភាគហ៊ុនក្លឹបយក្សអ៊ីតាលី  Milan ទាំងអស់របស់លោក កាលពីឆ្នាំ២០១៧ ក្រោយមានចំណែកគ្រប់គ្រងក្លឹបមួយនេះជាង៣០ឆ្នាំ។ កាលពីប៉ុន្មានថ្ងៃមុននេះ លោកទើបតែបានទិញភាគហ៊ុនមួយចំណែកធំនៃក្លឹប Monza ដែលជាក្លឹបមួយនៅលីកលំដាប់៣ របស់អ៊ីតាលី”

 

RELATED ARTICLES