Friday, March 29, 2024
Homeកីឡាអន្ដរជាតិLuke Shaw អាចនឹងទទួលបានកុងត្រាថ្មី ៥ឆ្នាំ ពី Man Utd

Luke Shaw អាចនឹងទទួលបានកុងត្រាថ្មី ៥ឆ្នាំ ពី Man Utd

តាមប្រភពព័ត៌មាន​ពី The Mirror ចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man Utd គ្រោងនឹងបន្តកុងត្រាថ្មី រយៈពេល៥ឆ្នាំបន្ថែមទៀត ដល់កីឡាករខ្សែការពារ Luke Shaw។

ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងថា ក្លឹប Man Utd ក៏មានគម្រោងដំឡើងប្រាក់ឈ្នួលដល់កីឡាកររូបនេះ ១៥ម៉ឺនផោនស្មើនឹងជិត២០ម៉ឺនដុល្លារ ក្នុង១សប្តាហ៍។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងកុងត្រាថ្មីនៃការដំឡើងប្រាក់ឈ្នួលនេះ មិនទាន់ត្រូវបានគេ បង្ហាញជាផ្លូវការនៅឡើយទេ តែអាចនឹងចុះហត្ថលេខានៅដំណាច់ខែតុលានេះ ស្របពេលដែលកុងត្រាចាស់របស់គេត្រូវអស់សុពលភាពនៅចុងរដូវកាលនេះ។

កីឡាករ Luke Shaw  បានចូលមកលេងឲ្យក្លឹបបិសាចក្រហម Man Utd កាលពីឆ្នាំ២០១៤ ក្រោយផ្ទេរមកពីក្លឹបបាល់ទាត់ Southampton។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១ គ្រាប់ ក្នុងការបង្ហាញវត្តមាន៥០ប្រកួត៕

RELATED ARTICLES