Saturday, April 20, 2024
Homeកីឡាអន្ដរជាតិMbappe អាចឈ្នះពាន Golden Boy ម្តងទៀត

Mbappe អាចឈ្នះពាន Golden Boy ម្តងទៀត

យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Mbappe របស់ Paris SG មានឈ្មោះក្នុងបញ្ជីប្រជែងពានកីឡាករយុវជនឆ្នើម Golden Boy សាជាថ្មី សម្រាប់ឆ្នាំ២០១៨នេះ។

កីឡាករ Mbappe ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករសម្រាំង៤០នាក់ ដែលត្រូវជ្រើសរើសសម្រាប់ពាននេះ។

ខ្សែប្រយុទ្ធ Mbappe នឹងត្រូវប្រជែងជាមួយកីឡាករខ្សែកាពារ Trent Alexander មកពីក្លឹប Liverpool ខ្សែបម្រើ Tom Davies និងខ្សែបម្រើ Phil Foden របស់ក្លឹប Man  City ដែលត្រូវប្រជែងគ្នា ដើម្បីដណ្តើមយកពានខាងលើនេះ។

Golden Boy បង្កើតឡើងដោយទស្សនាវដ្តីអ៊ីតាលី Tuttosport នៅក្នុងឆ្នាំ២០០៣ ហើយផ្តល់ឱ្យកីឡាករវ័យក្មេងក្នុងទ្វីបអឺរ៉ុប មានអាយុក្រោម២១ឆ្នាំ។

បន្ទាប់ពីមានគុណសម្បត្តិជួយបារាំង ឈ្នះ World Cup នៅរុស្ស៊ី ខ្សែប្រយុទ្ធ Mbappe អាចក្លាយជាកីឡាករដំបូងដែលឈ្នះពាននេះ ២ដង ក្រោយរូបគេបានឈ្នះម្តងរួចមកហើយ កាលពីឆ្នាំមុន។ Neymar, Edinson Cavani, Lionel Messi, Wayne Rooney និង Paul Pogba សុទ្ធតែធ្លាប់ឈ្នះ Golden Boy កាលពីអតីតកាល៕

RELATED ARTICLES