Thursday, April 18, 2024
Homeកីឡាអន្ដរជាតិSantiago Solari ៖ ខ្ញុំនឹងកែប្រែក្លឹប Real Madrid ឲ្យបានឆាប់បំផុត

Santiago Solari ៖ ខ្ញុំនឹងកែប្រែក្លឹប Real Madrid ឲ្យបានឆាប់បំផុត

ទោះបីទទួលបានតំណែងត្រឹមតែជាគ្រូបង្វឹកបណ្តោះអាសន្ន  តែលោក Santiago Solari បានប្តេជ្ញាចិត្តថា នឹងដឹកនាំក្លឹប Real Madrid ឲ្យទទួលបានជោគជ័យសម្រាប់ការប្រកួតបន្ទាប់។

លោក Solari គ្រូបង្វឹកក្លឹបយុវជន Real Madrid B បានចូលមកស្នងតំណែងលោក Julen Lopetegui ដែលត្រូវបានក្លឹបបណ្តេញចេញ កាលពីថ្ងៃអង្គារ កន្លងទៅ។

តំណែងរបស់លោក Solari ក៏ទំនងជាមិនអាចនៅបានយូរដែរ ដោយសារតែលោក Conte កំពុងស្ថិតនៅកៅអីបំរុង។

តាមពិតទៅ ក្លឹប Real Madrid មាន​គម្រោងតែងតាំងលោក Conte ស្នងតំណែងលោក Julen Lopetegui តែទីបំផុតតែងតាំងSolari បណ្តោះអាសន្នសិន។

គ្រូបង្វឹកវ័យ៤២ឆ្នាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនឹងកែប្រែក្លឹបនេះឲ្យបានឆាប់បំផុត។ ធ្វើការជាមួយក្លឹប Real Madrid គឺជាឱកាសមួយដ៏អស្ចារ្យ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្លឹបឲ្យបានទទួលបានជោគជ័យ”៕

RELATED ARTICLES