តិកនិកសម្រាប់ស្ត្រីដើមទ្រូងតូច ជាមួយអារម្មណ៍សិចបុរស

0
643

ដឹងឬទេថា ទំហំដើមទ្រូងរបស់ស្ត្រី​​ តែងផ្តល់ផលដោយផ្ទាល់ចំពោះអារម្មណ៍ស្រៀវស្រើបរបស់បុរស។ ប៉ុន្តែកុំទាន់អាលតូចចិត្ត ប្រសិនអ្នកជាស្ត្រីមានដើមទ្រូងតូច ព្រោះមានតិចនិកដែលអាចជួយធ្វើឱ្យដើមទ្រូងដ៏តូចនេះ កើតប្រយោជន៍ខ្ពស់បំផុត។

-ទំហំរបស់ដើមទ្រូង ៖ រឿងទំហំដើមទ្រូងពីធម្មជាតិ ជារឿងដែលពិបាកបង្ខំឱ្យមានភាពស្មើគ្នាណាស់។ ប៉ុន្តែបច្ចុប្បន្នរឿងទំហំ ក្លាយជាបញ្ហាតូចតាចរបស់ស្ត្រីមួយចំនួនទៅហើយ ព្រោះមានបច្ចេកវិទ្យាជួយពង្រីកដើមទ្រូងឱ្យធំ ចង់បានទំហំធំល្មម ឬធំប៉ុនណា តាមចំណូលចិត្ត។ ប៉ុន្តែដឹងឬទេថា ការដែលស្ត្រីពង្រីកដើមទ្រូង ដោយដាក់បន្ថែមសារធាតុអ្វីបញ្ចូល អាចបង្កផលប៉ះពាល់បាន។ ក្រៅពីអាចធ្វើឱ្យកើតមហារីកសុដន់ហើយ នៅមិនអាចទទួលអារម្មណ៍ស្រៀវស្រើបពីការបបោសអង្អែលរបស់ដៃគូផងដែរ។

-ចំណុចល្អនៃដើមទ្រូងតូច ៖ ការដែលមានដើមទ្រូងតូច មានចំណុចល្អជាច្រើន ដូចជា ដើមទ្រូងយារធ្លាក់យឺតជាងស្ត្រីដើមទ្រូងធំ។ ឯរឿងបែកសង្វារ ក៏មិនសូវកើតមានគ្រោះថ្នាក់ដែលកើតឡើងពីការតាមសម្លឹងមើលពីពួករោគចិត្ត ក៏មានអត្រាទាប។

-ហាត់បន្តឹងដើមទ្រូង ៖ ទោះជាស្ត្រីមានដើមទ្រូងតូច ប៉ុន្តែកុំភ្លេចហាត់បន្តឹង ដើមទ្រូងឱ្យតឹងណែន គួរឱ្យចង់ចាប់កាន់ផង។ ក្រោយពេលងូតទឹករួច ប្រើប្រេងបេប៊ីអយល៍ ម៉ាស្សាលុញច្របាច់ដើមទ្រូងទាំងសងខាង ព្រោះប្រេងបេប៊ីអយល៍ អាចជួយធ្វើឱ្យស្បែកបរិវេណដើមទ្រូង មានភាពតឹងរលោង។ បន្ទាប់មកត្រូវប្រើក្រែមបន្តឹងស្បែក ម៉ាស្សាពីលើប្រមាណ៥-១០នាទី ឬអាចឱ្យបុរសគូស្នេហ៍ ម៉ាស្សា លុញ ច្របាច់ឱ្យក៏បាន។ ក្រៅពីបានដើមទ្រូងតឹងណែន ហើយអ្នកនិងគូស្នេហ៍ បានផ្លាស់ប្តូរវិធីបបោសអង្អែលទៀតផង ដោយប្រាប់វិធីដល់ដៃគូរួច ចាប់ផ្តើមបញ្ឆោះភ្លើងតណ្ហាក្នុងអំឡុងពេលម៉ាស្សា ធានាថា អ្នកនិងគូស្នេហ៍ នឹងឈានដល់ចំណុចកំពូល ក្រោយការម៉ាស្សាមិនខាន។

-ក្បាច់រោលរាល ៖ នេះជាជំនួយសម្រាប់ស្ត្រីដើមទ្រូងតូច។ ទោះបីមានដើមទ្រូងតូចឬធំក្តី បើគ្មានអារម្មណ៍សិចហើយ វាក៏គ្មានប្រយោជន៍។ ផ្ទុយទៅវិញ ការមានដើមទ្រូងតូច ក៏មិនមានន័យថា មានក្តីសុខមិនបាននោះទេ។ សាកល្បងស្វែងរកវិធីរោលរាល បបួលឱ្យគូស្នេហ៍ប្រើក្បាច់ប្លែកថ្មី ដែលរោលរាលក៏មិនអន់ឡើយ។

-ប្តូរចំណុចដែលភ្លាត់ស្នៀតឱ្យក្លាយជាឱកាស ៖ កុំទាន់អាលតូចចិត្តសម្រាប់ស្ត្រីដើមទ្រូងតូច ក្បាច់មួយចំនួន អ្នកអាចប្រើដើមទ្រូងបាន មិនពេញលេញដូចការប្រើដើមទ្រូងទាំងគូរបស់អ្នក រឹតរមូលអវយវៈភេទរបស់គូស្នេហ៍ជាដើម។ សាកល្បងពីការរឹតរមូលមកជាការប្រើដើមទ្រូងតូចៗនេះ ត្រដុសទៅតាមរាងកាយរបស់គូស្នេហ៍ នេះជាការជំរុញឱ្យអារម្មណ៍របស់គេ អាចពុះកញ្ជ្រោលបានដូចគ្នា។

-បង្ហាញខ្លះ ៖ ជាស្ត្រីដើមទ្រូងតូច ក៏មិនមានន័យថា មិនល្អឡើយ សាកល្បងរកសម្លៀកបំពាក់ស្រស់ស្អាតដែលមានរូបរាងច្បាស់លាស់ ជាពិសេស បរិវេណដើមទ្រូង អាចជាអាវបញ្ចោញដើមទ្រូងតិចៗ ឬជារ៉ូបដែលផ្តោតឱ្យចាប់អារម្មណ៍ បរិវេណដើមទ្រូងសិចស៊ីល្មមៗ មិនចាំបាច់ត្រូវពាក់អាវប្រភេទដែលចំហដើមទ្រូងច្បាស់ក្រឡែតនោះឡើយ យកល្អត្រឹមឃើញសិចស៊ីគួរឱ្យស្រលាញ់ គឺគ្រប់គ្រាន់ហើយ។

-បបោសអង្អែល ៖ សម្រាប់ស្ត្រីដើមទ្រូងតូចមួយចំនួន អាចកើតក្តីកង្វល់ចំពោះរឿងលើគ្រែដោយសារតែសុដន់តូច ប៉ុន្តែកុំទាន់តូចចិត្ត ព្រោះដើមទ្រូងតូច ក៏អាចធ្វើឱ្យអារម្មណ៍ពុះកញ្ជ្រោលបានដូចគ្នា។ ប្រើម្រាមដៃបបោសអង្អែលតាម ផ្ទៃមុខ ដងខ្លួន រួចចាប់ដៃគេមកជួយក្នុងការជំរុញអារម្មណ៍ បង្កើនការប្រើសំឡេងថ្ងួចថ្ងូរបន្តិច បន្ទាប់មក អ្នកគួរជាភាគីចាប់ផ្តើមការបបោសអង្អែលបុរសក្បែរកាយ អាចជួយធ្វើឱ្យគូស្នេហ៍មានអារម្មណ៍ជាងពេលមុនៗបាន៕

តាម I.T