Friday, April 26, 2024
Homeព័ត៌មានជាតិខំទាំងយប់ទាំងថ្ងៃ ព្រឹកមិញយាយលោកបន្លែ ធ្វើឲ្យផ្អើលពេញផ្សារកណ្តាល

ខំទាំងយប់ទាំងថ្ងៃ ព្រឹកមិញយាយលោកបន្លែ ធ្វើឲ្យផ្អើលពេញផ្សារកណ្តាល

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងអង្គុយលក់បន្លែនៅក្នុងផ្សារសុខៗ ក៏ស្រាប់តែកើតមានអាការក្អួតចង្អោរ ធ្លាក់ឈាមស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

លោកយាយរងគ្រោះដែលក្អួតឈាមស្លាប់ មានឈ្មោះកែម វឿន ហៅយាយតឿ អាយុ៦៦ឆ្នាំ មុខរបរលក់បន្លែនៅក្នុងផ្សារកណ្តាល ស្នាក់នៅផ្ទះលេខ៦ ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ និងមានស្រុកកំណើតនៅភូមិគោល ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពពីអាជីវករលក់ដូរក្បែរលោកយាយរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃ លោកយាយរងគ្រោះរូបនេះ តែងតែក្រោកតាំងពីវេលាម៉ោង៣ទៀបភ្លឺ ដើម្បីមកលក់ដូរបន្លែតិចតួច ដែលជាមុខរបរប្រចាំថ្ងៃរបស់គាត់ទៀតផង។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ លោកយាយរងគ្រោះបានក្រោកតាំងពីវេលាទៀបភ្លឺ មកលក់ដូរបន្លែតាមធម្មតា លុះមកដល់វេលាម៉ោង៨ព្រឹក ស្រាប់តែលោកយាយបានដើរក្រោកដើរចូលទៅបន្ទប់ទឹក លុះចេញពីបន្ទប់ទឹកមកវិញ ដើរទាំងសភាពទ្រេតទ្រោតរកកលចង់ដួល និងត្រូវបានគេជួយទប់ រហូតដល់កន្លែងអង្គុយលក់វិញ ក៏កើតអាការក្អួតឈាម ធ្លាយក្រពះស្លាប់មួយរំពេចតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញផ្សារ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

បន្ទាប់ពីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា លោកយាយរងគ្រោះបានស្លាប់ដោយសារជំងឺប្រចាំកាយ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

ក្រោយពេលកើតហេតុ សពលោកយាយ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតឯខេត្តកណ្តាល៕

RELATED ARTICLES