Friday, April 26, 2024
Homeព័ត៌មានជាតិចង់បានលុយ បង្កើតគណនីហ្វេសប៊ុកស្រីស្អាត ឆាតសុំរូបអាក្រាត រួចគំរាមផ្ញើឲ្យក្រុមគ្រួសារ

ចង់បានលុយ បង្កើតគណនីហ្វេសប៊ុកស្រីស្អាត ឆាតសុំរូបអាក្រាត រួចគំរាមផ្ញើឲ្យក្រុមគ្រួសារ

ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើស ឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ ជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាត កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដោយសារមានពាក្យបណ្តឹងពីនារីរងគ្រោះ ព្រោះជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ (Fake Account) ជាច្រើន ហើយដាកើសុទ្ធតែរូបស្រីស្អាត រួចអត (Add) ទៅនារីរងគ្រោះផ្តោះផ្តងក្នុងន័យស្នេហា រួចឲ្យជនរងគ្រោះផ្ញើរូបអាក្រាត។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនរងគ្រោះផ្ញើរូបអាក្រាតមកហើយ ជនសង្ស័យគំរាមយករូបអាក្រាតទាំងនោះទៅបង្ហោះក្នុងហ្វេសប៊ុក ជាថ្នូរនឹងទឹកប្រាក់ បើនារីរងគ្រោះពុំព្រមឲ្យនោះទេ ជនសង្ស័យនឹងបង្ហោះរូបភាពនិងវីដេអូទៅឲ្យក្រុមគ្រួសារភ្លាម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES