Friday, April 19, 2024
Homeព័ត៌មានជាតិថ្ងៃរះមិនទាន់ ទៅដកមេ ប្រពន្ធជេរ ឈឺចិត្តស្អិតទ្រូង រត់ទៅសម្ងំធ្វើបែបនេះ

ថ្ងៃរះមិនទាន់ ទៅដកមេ ប្រពន្ធជេរ ឈឺចិត្តស្អិតទ្រូង រត់ទៅសម្ងំធ្វើបែបនេះ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានប្រពន្ធអះអាងថា គឺជាមនុស្សប្រមឹក ចូលចិត្តផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ មិនដែលគិតខ្វល់ជួយ រកស៊ីចិញ្ចឹមគ្រួសារទេ លុះបើកភ្នែកឡើង ថ្ងៃរះមិនទាន់ ដកមេរហូតស្រវឹងធ្លាក់ភ្នែកបាត់ទៅហើយ ទើបប្រពន្ធទ្រាំមិនបាន ក៏ជេរស្តី២-៣ម៉ាត់ ស្រាប់តែប្តីឈឺចិត្តស្អិតទ្រូង ក៏រត់ទៅសម្ងំចងកសម្លាប់ខ្លួននៅលើដើមឈើ ខាងក្រោយផ្ទះអ្នកភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៤០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចដើមឈើខាងក្រោយភូមិ ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច។

បុរសគិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែខឹងនឹងប្រពន្ធស្តីបន្ទោស មានឈ្មោះពេជ្រ ចាន់ធឿន អាយុ២៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធ ឈ្មោះពេជ្រ ចិន អាយុ២៧ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

រហូតមកដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបកម្លាំងជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ មូលហេតុ ដោយសារតែបុរសជាប្តីរូបនេះ តូចចិត្តនឹងរឿងប្រពន្ធស្តីបន្ទោស។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រយសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES