Friday, March 29, 2024
Homeតារាខ្មែរនុះ!!! ស្ងាត់ៗ គឹម លីហ្សា និងប្អូនស្រី បោះទុនរាប់មុឺនដុល្លារ

នុះ!!! ស្ងាត់ៗ គឹម លីហ្សា និងប្អូនស្រី បោះទុនរាប់មុឺនដុល្លារ

អតីតតារាសម្តែង និងចម្រៀង អ្នកនាងគឹម លីហ្សា ដែលកំពុងរស់នៅជាមួយស្វាមីនិងកូន នៅប្រទេសអូស្ត្រាលី នោះ បានប្រកាសថា នឹងបើកជំនួញធំនៅកម្ពុជា ជាមួយម្ចាស់ក្រុមហ៊ុន “អែននីយ៉ា ខសមេធីក ត្រេឌីង” ដែលគេស្គាល់ថា ជាកម្មសិទ្ធិរបស់ប្អូនស្រីរបស់នាងបង្កើតនោះ នឹងនាំចូលផលិតផលរក្សាសម្រស់ផ្តាច់មុខពីប្រទេសថៃ ហើយដាក់លក់តាម Online។

គឹម លីហ្សា និងប្អូនស្រី (ពាក់អាវលឿង)

 

គឹម លីហ្សា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី នោះ មិនទាន់អាចកំណត់ទំហំទឹកប្រាក់នៃការបោះទុនរួមជាមួយប្អូនស្រីនោះទេ ប៉ុន្តែ អ្នកនាងបានប្រាប់អ្នកកាសែតថា ផលិតផលដែលនាំចូលផ្តាច់មុខពីថៃ នោះ ម៉ាក Jesse ដែលល្បីល្បាញនៅថៃ ជាឡេខាត់ស្បែក ថ្នាំខាត់ស្បែក រួមទាំងផលិតផលជាច្រើនមុខទៀត ហើយមានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាលកម្ពុជានិងថៃ យ៉ាងច្បាស់លាស់ផងដែរ មុននឹងដាក់លក់លើទីផ្សារ។

 

គឹម លីហ្សា បានឱ្យដឹងដែរថា “ការនាំចូលផលិតផលម៉ាក Jesse ពីប្រទេសថៃ តាមរយៈក្រុមហ៊ុន “អែននីយ៉ា ខសមេធីក ត្រេឌីង” គឺជាការបើកឆាកមួយសម្រាប់មុខរបរថ្មី បន្ទាប់ពីអ្នកនាងបានរៀបការ ហើយចេញទៅរស់នៅប្រទេសអូស្ត្រាលី ហើយនាងនឹងចំណាយពេល Live បង្ហាញពីគុណភាពផលិតផលនោះជាបន្តបន្ទាប់ផងដែរ នៅពេលដែលផលិតផលទាំងនោះ ត្រូវបាននាំមកដល់ក្នុងស្រុកហើយ”។

គឹម លីហ្សា បានដឹកដៃអាណិកជនខ្មែរ នៅអូស្ត្រាលី លោកគីវ វុឌ្ឍី ហៅ Steven ចូលរោងការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ហើយពេលនេះ ពួកគេទទួលបានចំណងដៃកូនប្រុសម្នាក់យ៉ាងស្រស់ស្អាត ដោយលីហ្សា ទើបតែបានធ្វើខួបកំណើតឱ្យកូនប្រុសគ្រប់ខួប១ឆ្នាំ កាលពីពេលថ្មីៗនេះដែរ។

ទាក់ទងមុខជំនួញ ដែលអតីតាតារាសម្តែង និងចម្រៀងរូបនេះ នាំចូលពីថៃ នោះ លីហ្សា បានឱ្យដឹងថា អ្នកនាងនិងប្អូនស្រី នឹងមិនធ្វើឱ្យអតិថិជនអស់សង្ឃឹមឡើយ៕

RELATED ARTICLES