Wednesday, April 24, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវប្រទះឃើញគល់ឈើលើភពអង្គារ

ប្រទះឃើញគល់ឈើលើភពអង្គារ

ផ្កាយព្រះអង្គារ គឺជាភពមួយគ្របដណ្តប់ដោយវាលខ្សាច់ត្រជាក់ ស្ងួតហែង ជាមួយនឹងស្រទាប់បរិយាកាសដ៏ស្តើង។ គេរកមិនឃើញប្រភពទឹកដែលជាវត្ថុរាវនៅលើផ្ទៃរាបរបស់វាឡើយ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នករុករកជីវិតក្រៅភព អះអាងថា ខ្លួនបានរកឃើញភ័ស្តុតាងដែលភពក្រហមមួយនេះ ធ្លាប់មានដើមឈើដុះ។

រូបថតមួយសន្លឹកដែលថតបានដោយយាន Curiosity Rover Sol 164 បង្ហាញឱ្យឃើញនូវវត្ថុម៉្យាងស្រដៀងនឹងគល់ឈើពីបុរាណ ដែលមានកម្ពស់០.៩១សង់ទីម៉ែត្រ។

តាមរយៈរូបថតនេះ សបញ្ជាក់ឱ្យឃើញថា ភពព្រះអង្គារ ជាទីកន្លែងដែលរុក្ខជាតិគ្រប់ប្រភេទ ធ្លាប់ដុះលូតលាស់ពីអតីតកាល។ យ៉ាងណាក៏ដោយ មតិមួយចំនួនយល់ថា វត្ថុមានរាងស្រដៀងគល់ឈើនោះ គឺគ្រាន់តែជាផ្ទាំងថ្មមួយក្នុងចំណោមផ្ទាំងថ្មជាច្រើនទៀតលើភពផ្កាយព្រះអង្គារ ប៉ុណ្ណោះ។

ទោះជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រនៅតែអះអាង និងមានសង្ឃឹមថា វាពិតជាមានជីវិតដែលកំពុងរស់រានលើភពព្រះអង្គារ។

អ្នកស្រាវជ្រាវភពអង្គារដ៏ល្បីឈ្មោះលោក Scott C.Warning ថ្លែងថា វាជាការសន្មតដ៏ល្អមួយ ចាប់តាំងពីពេលដែលអង្គការណាសា បញ្ជាក់ថា ភពព្រះអង្គារ គឺដូចភពផែនដី នៅពេលពន្លឺព្រះអាទិត្យ ចោលពន្លឺទៅលើវា។

លោកបន្តថា ប្រសិនវត្តមានព្រៃឈើនៅតែមានលើភពព្រះអង្គារ វានឹងត្រូវការប្រភពទឹកដើម្បីរស់រាន៕

RELATED ARTICLES