Saturday, April 20, 2024
Homeកីឡាអន្ដរជាតិប្រធានក្លឹប Real Madrid គ្រោងចំណាយ១០៨លានដុល្លារ ពង្រត់លោក Pochettino ពី Tottenham

ប្រធានក្លឹប Real Madrid គ្រោងចំណាយ១០៨លានដុល្លារ ពង្រត់លោក Pochettino ពី Tottenham

ទោះបីក្លឹប Real Madrid បានតែងតាំងលោក Santiago Solari ធ្វើជាគ្រូបង្វឹកដឹកនាំបណ្តោះអាសន្នទៅហើយក្តី តែក្លឹបនេះនៅតែចិញ្ចឹមចិត្តចង់បានលោក Pochettino ដែលកំពុងដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham មកដឹកនាំក្លឹប Real Madrid ស្នងតំណែងលោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារ។ នេះបើយោងទៅតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងថា លោក Florentino Perez ប្រធានក្លឹបស្តេចស Real Madrid គ្រោងនឹងផ្តល់តម្លៃខ្លួនលោក Pochettino ២១លានដុល្លារ ក្នុង១ឆ្នាំ ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ សរុបទាំងអស់ស្មើនឹងជាង១០៨លានដុល្លារ។

ក្លឹប Real Madrid គ្រោងនឹងឱ្យតម្លៃខ្លួនលោក Pochettino គុណនឹង២។ នៅជាមួយ Tottenham លោក Pochettino ទទួលបានតម្លៃខ្លួនត្រឹមតែ១០លានដុល្លារប៉ុណ្ណោះ។

ប្រសិនបើការចរចាបានសម្រេចមែននោះ ក្លឹប Real Madrid ត្រូវសងជំងឺចិត្តទិញផ្តាច់កុងត្រាពីក្លឹប Tottenham ដែលលោក Pochettino  ទើបតែចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំ។

មុនបណ្តេញលោក Julen Lopetegui ក្លឹប Real Madrid គ្រោងនឹងតែងតាំងលោក Conte ផ្ទុយទៅវិញតែងតាំងលោក Solari មកពីក្លឹបយុវជន Real Madrid B៕

RELATED ARTICLES