Saturday, April 20, 2024
Homeតារាខ្មែរយូរី អតីតសង្សាររៀបការចោល ដូចដកបន្លាចេញពីទ្រូង

យូរី អតីតសង្សាររៀបការចោល ដូចដកបន្លាចេញពីទ្រូង

តារាចម្រៀងសាន់ដេ សេន យូរី ត្រូវបានអតីតសង្សារ លោករ៉េត ដែលជាអ្នកដឹកនាំសម្តែងរបស់ផលិតកម្មថោននោះ បានរៀបការជាមួយគូស្នេហ៍ថ្មីចោលនាងទៅហើយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលពិធីនេះធ្វើនៅម្តុំចម្ការដូង ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គេឃើញមានតារាចម្រៀងជិតស្និទ្ធនឹងលោករ៉េត ប៉ុណ្ណោះ ដែលទៅចូលរួមកម្មវិធីមង្គលការអ្នកដឹកនាំសម្តែងរូបនេះ ដូចជា តារាចម្រៀងសុខ ពិសី, អ៊ីណូ, សុខ រក្សា, និងរ៉ាប៊ី រួមទាំងអ្នកដឹកនាំសម្តែងខារ៉ាអូខេមួយចំនួនទៀតផងដែរ ខណៈដែលភរិយារបស់អតីតសង្សារ យូរី នេះ មិនមែនជាតារាសិល្បៈឡើយ។ ប៉ុន្តែ មិនមានយូរី ត្រូវបានអតីតសង្សារហៅចូលញ៉ាំការនោះឡើយ។

គេចាប់អារម្មណ៍ថា ការចូលរោងការរបស់អតីតគូស្នេហ៍យូរី លោករ៉េត នេះ បញ្ជាក់ថា ពេលនេះ ពួកគេបានកប់ស្នេហ៍ចាស់ត្រឹមនេះ ហើយលោករ៉េត ដែលធ្លាប់ក្តៅចិត្តជាខ្លាំង ពេលដែលត្រូវយូរី បោះបង់ខ្លួនទៅភ្ជាប់ស្នេហ៍ថ្មីជាមួយដៃគូចម្រៀងនាង លោកប៊ីម៉ូ (B Mo) នោះ ពេលនេះ អតីតអ្នកដឹកនាំសម្តែងនៅសាន់ដេ រូបនេះ ក៏មិនមានការតាមព្យាបាទយូរី តាមរយៈការបកអាក្រាតស្នេហ៍ចាស់ដូចមុនទៀតដែរ ព្រោះថា លោកមានភរិយាថ្មីទៅហើយ។ ចំណែកយូរី វិញ គឺដូចបានដកបន្លាពីដើមទ្រូងអ៊ីចឹង ព្រោះថា ពេលនេះអតីតសង្សារនាងមានប្រពន្ធថ្មីទៅហើយ គឺនាងមិនមានអារម្មណ៍ភិតភ័យរឿងត្រូវសង្សារចាស់នេះ ទម្លាយរឿងអាស្រូវតាមរយៈរូបភាពដូចមុនទៀតនោះទេ ហើយច្បាស់ណាស់ថា ចំណងស្នេហារវាងនាង និងប្រុសក្មេងប៊ីម៉ូ គឺគ្មានឧបសគ្គទៀតឡើយ ហេតុនេះហើយពួកគេអាចបង្ហាញភាពផ្អែមល្ហែមស្នេហ៍បានតាមចិត្ត ព្រោះលោករ៉េត លែងដេកស្តាយស្រណោះអ្នកចម្រៀងរូបនេះទៀតហើយ  គឺលោកដេកឱបប្រពន្ធថ្មីវិញម្តង។

គួររំលឹកថា កាលពីខែចុងខែឧសភា ឆ្នាំ២០១៧ អំឡុងពេលដែលយូរី ល្បីល្បាញ បទ “ចាក់ទឹកដូង” នោះ អតីតគូស្នេហ៍នាង លោករ៉េត បានទម្លាយរូបថតលើគ្រែស្រើបស្រាលជាច្រើន ដោយពួកគេឱបថើបគ្នាយ៉ាងស្អិតល្មួត នាំឱ្យមហាជនមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស។ សង្សារចាស់យូរី លោករ៉េត ថែមទាំងបានថ្លែងសារឈឺចាប់គ្មានអ្វីថ្លាថ្លែងបានឡើយ ព្រោះអះអាងថា ធ្លាប់រួមរស់ជាមួយយូរី ដូចប្តីប្រពន្ធជាច្រើនឆ្នាំ តែទីបំផុត យូរី បែរជាលួចបង្កាត់ភ្លើងស្នេហាជាមួយប៊ីម៉ូ ដែលជាអ្នកចម្រៀងម្នាក់ដែលលោកជួយទៅវិញ។

អ្នកសិល្បៈជាច្រើនបានសម្តែងការអាណិតអាសូរដល់លោករ៉េត ខ្លាំងណាស់ ព្រោះថា មិនគួរណាពេលយូរី បានល្បី បោះបង់លោកកណ្តាលផ្លូវយ៉ាងនេះឡើយ។ ប៉ុន្តែការហែករឿងអាស្រូវស្នេហាតារាសាន់ដេ រូបនេះ ពីសំណាក់អតីតសង្សារ ធ្វើឱ្យប៉ះពាល់ដល់អាជីពតារាចម្រៀងរូបនេះជាខ្លាំង អំឡុងពេលដែលនាងឡើងកូដនោះ រហូតធ្វើឱ្យយូរី បាត់មុខពីឆាកតន្ត្រីមួយរយៈធំទៀតផង។ យ៉ាងណា ការកបានសង្សារថ្មីជាដៃគូចម្រៀង និងចេះនិពន្ធបទភ្លេងឱ្យច្រៀងនោះ យូរី បានងើបឡើងមកវិញ តាមរយៈបទ “រាំស្កុប” បើទោះបទនេះ ត្រូវបានក្រសួងព័ត៌មាន ហាមចាក់ផ្សាយនៅគ្រប់ស្ថានីយទូរទស្សន៍ និងវិទ្យុ ក៏ដោយ។

តាមរយៈការមិនបានទៅអើតរោងការរបស់អតីតសង្សារ សូម្បីតែបន្តិចនេះ បញ្ជាក់ថា យូរី និងលោករ៉េត នៅតែមិនអាចរាប់អានគ្នាបាននោះទេ គឺពួកគេនៅតែមើលមុខគ្នាមិនត្រង់ឡើយ បើទោះជាពេលនេះ អ្នកទាំង២ សុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនដូចគ្នាក៏ដោយ។

អ្នកសិល្បៈដែលជិតស្និតយូរី បានជំរុញឱ្យតារាពូកែលេងក្បាច់រាំនេះ គួរដឹកដៃលោកប៊ីម៉ូ ចូលរោងការឆាប់ៗទៅ កុំឱ្យចាញ់អតីតសង្សារ តែយូរី ហាក់នៅស្ទាក់ស្ទើរក្នុងចិត្ត បើទោះជាពេលនេះ នាងនិងប៊ីម៉ូ ចិត្តមួយថ្លើមមួយនឹងគ្នាទៅហើយក្តី៕

RELATED ARTICLES