Wednesday, April 24, 2024
Homeសុខភាពរដូវលែងមកពេលយប់ លេបថ្នាំពន្យារកំណើត ខុសប្រក្រតីឬទេ?

រដូវលែងមកពេលយប់ លេបថ្នាំពន្យារកំណើត ខុសប្រក្រតីឬទេ?

អំឡុងពេលលេបថ្នាំពន្យារកំណើត រដូវនឹងមកចន្លោះពេលលេប គ្រាប់ថ្នាំទី២២-២៨ មានន័យថា ប្រសិនលេបថ្នាំពន្យារកំណើតប្រភេទ២១គ្រាប់ រដូវនឹងចាប់ផ្តើមមកតាំងពីថ្ងៃទី១-៤ នៃការឈប់លេប។ តែចំពោះថ្នាំពន្យារកំណើតប្រភេទ២៨គ្រាប់ រដូវនឹងចាប់ផ្តើមមកក្នុងអំឡុងពេល៧គ្រាប់ចុងក្រោយនៃបន្ទះថ្នាំ (ដែលជាគ្រាប់ម្សៅ) ឬចន្លោះគ្រាប់ទី២២-២៨ និងភាគច្រើនចាប់ផ្តើមមករដូវ ចន្លោះពេលលេបគ្រាប់ប្រភេទម្សៅបានប្រមាណ២-៤ថ្ងៃ។ បើរដូវមកមិនទៀងទាត់ ឬមិនមកតាមវដ្តរដូវ គួរធ្វើតេស្តពិនិត្យរកមើលថា តើមានផ្ទៃពោះឬទេ?

យ៉ាងណាក៏ដោយ ការឈប់លេបថ្នាំពន្យារកំណើត អាចនាំឱ្យប៉ះពាល់ដល់វដ្តរដូវបន្ទាប់បាន។ ដោយសារថ្នាំពន្យារកំណើត ធ្វើឱ្យអ័រម៉ូន អេសត្រូចេន (Estrogen) និងប្រូចេសស្ទើរ៉ូន (Progesterone) ត្រូវបានគ្រប់គ្រង នាំឱ្យរដូវមកយ៉ាងទៀតទាត់ ទោះបីពេលឈប់លេបថ្នាំពន្យារកំណើតក្តី ក៏អ័រម៉ូនក្នុងរាងកាយនឹងបញ្ចោញមកតាមធម្មជាតិ បណ្តាលឱ្យរដូវមកមិនទៀងទាត់បានចំពោះស្ត្រីមួយចំនួន តែពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ គ្រាន់តែពិបាកមករដូវជាងមុនតែប៉ុណ្ណោះ៕

RELATED ARTICLES