Tuesday, April 23, 2024
Homeតារាខ្មែរសួស វីសា សង្សារក្មេងមិនហ៊ានរំអុករៀបការ

សួស វីសា សង្សារក្មេងមិនហ៊ានរំអុករៀបការ

សួស វីសា ចាប់ដៃសង្សារថ្មីលោកប៊ុន ថុល ប៊ុនថង ហៅថមមី ក្រោយពេលដែលនាងផ្តាច់ស្នេហ៍ពីអតីតគូដណ្តឹងតារាចម្រៀងមាស សាឡី អំឡុងពេលដែលវីសា ចូលទៅជ្រកនៅហង្សមាស។ ការបង្ហាញគូស្នេហ៍ថ្មីជាចំហរបស់តារាចម្រៀងហង្សមាស សួស វីសា នៅពេលនេះ  បានធ្វើឱ្យនាងស្ងប់ស្ងាត់រឿងដែលត្រូវគេចោទថា នាងមានស្នេហាជាមួយនាយករដ្ឋមន្ត្រី ទើបធ្វើឱ្យពេលនេះ វីសា មានអារម្មណ៍ស្រស់ថ្លាឡើងវិញ ហើយរាសីឡើងខ្ពស់ត្រដែត តាមរយៈការឆក់បានតំណែងធំពីសុគន្ធ និសា ធ្វើជាគ្រូបង្វឹកគណៈកម្មការ The Voice Kids Cambodia។ សង្សារថ្មីរបស់សួស វីសា ប្រុសសង្ហាថមមី សប្បាយចិត្តក្រៃលែង នៅពេលដែលគូស្នេហ៍របស់ខ្លួន ត្រូវបានលោកថៅកែហង្សមាស យកចិត្តទុកដាក់លើកឱ្យក្លាយជាតារាចម្រៀងសំខាន់របស់ផលិតកម្មនៅពេលនេះ។

លោកថមមី បានអះអាងនៅមុននេះថា ចំណងស្នេហារវាងលោកនិងវីសា ត្រូវបានចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ ប៉ុន្តែមិនទាន់ឈានដល់ការភ្ជាប់ពាក្យ ឬកំណត់ពេលវេលានៃការចូលរោងការនោះឡើយ។

ការដែលលោកថមមី មិនទាន់ចង់ដឹកដៃកំពូលស្នេហ៍ វីសា រៀបការនោះ គឺដោយសារតែប្រុសក្មេងនេះថា ពេលនេះ វីសា កំពុងឡើងកូដ អ៊ីចឹងហើយលោកមានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់អាជីព អ៊ីចឹងសូមឱ្យវីសា ជាអ្នកកំណត់វិញ គឺពេលណាពេលហ្នឹងទៅចុះ។

សង្សារថ្មីសួស វីសា បានរៀបគម្រោងបើកហាងបាយធំមួយ នៅក្បែរស្តុបបូកគោ ហើយគេជឿថា ប្រាកដជាមានភាគហ៊ុនវីសា ដែរជាមិនខាន ព្រោះលោកថមមី ថា មុនពេលដែលពួកគេចូលរោងការ គឺត្រូវមានមុខរបរមួយជាមុនសិន៕

RELATED ARTICLES