Saturday, April 20, 2024
Homeកីឡាអន្ដរជាតិDanny Welbeck អាចនឹងអវត្តមានពី Arsenal

Danny Welbeck អាចនឹងអវត្តមានពី Arsenal

យោងតាមលោក Unai Emery គ្រូបង្វឹករបស់កាំភ្លើងធំ Arsenal បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា កីឡាករ Danny Welbeck អាចនឹងអវត្តមានរហូតដល់ចប់រដូវកាល ដោយសារវះកាត់របួសកជើង ក្នុងអំឡុងពេលប្រកួត Euraopa League ជាមួយក្លឹប Lisbon កាលពីសប្តាហ៍មុន។

នៅក្នុងសន្និសីទកាសែត មុនប្រកួតស្មើ ១-១ ជាមួយក្រុម Wolves លោក Unai Emery បានថ្លែងថា “កីឡាករ Welback បានធ្វើការវះកាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែគាត់មានរបួសធ្ងន់ ដែលត្រូវការពេលវេលាសម្រាកព្យបាលយូរ ដែលអាចអូសបន្លាយដល់ដំណាច់រដូវកាលនេះតែម្តង”។

ទោះជាយ៉ាងណាក្តី លោក Unai Emery បានប្រាប់ថា “អ្វីដែលខ្ញុំនិយាយពេលនេះ វាមិនទាន់ច្បាស់នោះទេ ត្រូវរង់ចាំក្រុមគ្រូពេទ្យវាយតម្លៃជាមុនសិន”។

អវត្តមានរបស់ Danny Welback គឺជាក្តីបារម្ភ និងជះឥទ្ធិពលអាក្រក់ដល់លទ្ធផលរបស់ក្លឹបកាំភ្លើងធំ Arsenal។

Arsenal ប្រកួតបានលទ្ធផលត្រឹមតែស្មើ ១-១ ជាមួយ Wolves កាលពីរាត្រីថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ៕

RELATED ARTICLES