Tuesday, April 23, 2024
Homeព័ត៌មានជាតិមិត្តហ្វូនដាក់ឲ្យដំណើរការ eSIM ប្រើប្រាស់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Metfone Night Race 2018

មិត្តហ្វូនដាក់ឲ្យដំណើរការ eSIM ប្រើប្រាស់ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ Metfone Night Race 2018

ភ្នំពេញ៖ កាលពីទី22 ខែធ្នូ ឆ្នាំ2018 ថ្មីៗនេះនៅឯព្រឹត្តិការណ៍ Metfone Night Race មិត្តហ្វូន បានសម្ពោធដាក់ឲ្យប្រើប្រាស់ eSIM ជាផ្លូវការនឹងលើកដំបូងគេបង្អស់នៅកម្ពុជា។ អតិថិជនជាច្រើនរយនាក់ បានទទូលយកនិងចុះឈ្មោះប្រើប្រាស់ Metfone eSIM នៅឯស្តង់តាំងបង្ហាញរបស់មិត្តហ្វូន។

កញ្ញា ជា សុគន្ធ គឺជាអតិថិជនមួយក្នុងចំណោមអតិថិជនជាច្រើននាក់ដែលបានចុះឈ្មោះនិងទទួលបាន Metfone eSIM មុនដំបូងគេបង្អស់បាននិយាយថា៖ “ខ្ញុំកំពុងប្រើ iPhone XS Max ប៉ុន្តែដាក់ស៊ីមតែមួយ វាអត់សូវងាយស្រួលទេ។ ប៉ុន្តែឥឡូវនេះ វាអាចដោះស្រាយបានហើយ។ សូមអរគុណមិត្តហ្វូនដែលបានផ្តល់នៅសេវាកម្ម Metfone eSIM នេះ។ ខ្ញុំក៏រីករាយផងដែរដែលបានក្លាយជាអតិថិជនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបានប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ”។


«មានប្រត្តិបត្តិករជាច្រើនដែលបានប្រកាសអំពីដំណើរការ eSIM នៅកម្ពុជា, ប៉ុន្តែមានតែមិត្តហ្វូនប៉ុណ្ណោះ ដែលបានផ្តល់ជូននៅសេវាកម្ម eSIM យ៉ាងពិតប្រាកដទៅកាន់អតិថិជនចាប់ពីពេលនេះតទៅ។ យើងរក្សាការប្តេជ្ញាចិត្តរបស់យើងក្នុងការដំណើរការ eSIM នៅចុងឆ្នាំ 2018 ដូចដែលបានសន្យា» តំណាងក្រុមហ៊ុនមិត្តហ្វូនបានថ្លែងក្នុងការដាក់បង្ហាញ eSIM។

«ចាប់ពីពេលឥឡូវនេះអតិថិជនទាំងអស់អាចស្វែងរកនិងចុះឈ្មោះប្រើប្រាស់ Metfone eSIM បានហើយនៅតាម Metfone Showroom ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ហើយនៅដើមឆ្នាំ2019 អតិថិជនទាំងអស់នឹងអាចស្វែងរក eSIM បាននៅគ្រប់ Metfone showroom ទូទាំងប្រទេសកម្ពុជា» លោកបានបន្ថែម។

អតិថិជនMetfone eSIM ដំបូងគេបង្អស់នៅក្នុងវិដេអូផ្សាយផ្ទាល់ពី Vlogger Dimong
ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំនៅព្រឹត្តិការណ៍ Metfone Night Race 2018 នៅឯកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យប្រមាណ ២៥០០០នាក់។ អមនៅតាមវិថីពហុកីឡាដ្ឋានជាតិអូឡាំពិកទាំងមូលត្រូវបានរៀបចំតុបតែងដោយភ្លើងចម្រុះពណ៍យ៉ាងស្រស់ស្អាត ព្រមទាំងពោរពេញទៅដោយអ្នកចូលរួមកម្សាន្តជាច្រើនម៉ឺននាក់ ដោយម្នាក់ៗត្រូវបានរៀបចំតុបតែងខ្លួនប្លែកៗបែបយុវវ័យដែលរួមមាន អាវយឺត ដងពន្លឺ វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក អមជាមួយនឹងការប្រគំតន្រ្តីដែលមានការចូលរួមពីកំពូលតារាល្បីៗជាច្រើនដូចជា លោកព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង ព្រមទាំង DJ Maily DJ HuyDX និងតារាល្បីៗជាច្រើនរូបទៀត។

អ្នកចូលរួមកម្សាន្តទាំងអស់បានចែករំលែកនូវភាពសប្បាយរីករាយនៅតាមតំបន់តុបតែងជាច្រើនដូចជា តំបន់ដើមឈើចម្រុះពណ៍ តំបន់សសរ៧ពណ័ តំបន់ប៉េងប៉ោងចម្រុះពណ៍ តំបន់ឥន្ធនូ៧ពណ៍ និងតំបន់បាញ់ពពុះសាប៊ូដែលកាន់តែប្លែកចំពោះអ្នកចូលរួមទាំងអស់ទទួលយកនូវភាពសប្បាយរីករាយនៅក្នុងរាត្រីនោះ។ ការរត់ប្រណាំងនេះគឺមិនត្រូវបានបញ្ចប់នោះទេអ្នកចូលរួមទាំងអស់នឹងរត់ទៅដល់បន្ទាត់ ទី រីករាយរាំសប្បាយជាមួយនឹងការសំដែងដោយតារាចំរៀងល្បីៗប្រចាំប្រ ទេស កម្ពុជា និងឌីជេលំដាប់អន្តរជាតិដែលបានលេងភ្លេង EDM រង់ចាំស្វាគមន៍នៅមុខឆាកដ៏ធំអស្ចារ្យផងដែរ។

មិត្តហ្វូនបានបញ្ជាក់ថា ការរៀបចំព្រឹតិ្តការណ៍ Metfone Night Race នេះឡើងគឺដើម្បីអបអរសាទរខួបគម្រប់ ១0 ឆ្នាំរបស់ខ្លួនដែលមានវត្តមាននៅក្នុងទីផ្សារទូរគមនាគមន៍នៅកម្ពុជា៕

RELATED ARTICLES