Friday, April 19, 2024
Homeកីឡាអន្ដរជាតិLiverpool ជះលុយលើស Arsenal ជាង១០លានដុល្លារ យក Christian Pulisic 

Liverpool ជះលុយលើស Arsenal ជាង១០លានដុល្លារ យក Christian Pulisic 

ការច្បាំងគ្នារវាងក្លឹបកាំភ្លើងធំ Arsenal និង ហង្សក្រហម Liverpool ក្នុងការដណ្តើមយកកីឡាករខ្សែប្រយុទ្ធ Christian Pulisic ពីក្លឹបបាល់ទាត់អាល្លឺម៉ង់Dortmund ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីក្លឹបដែលកំពុងគ្រងតំណែងកំពូលតារាងអង់គ្លេសប្រឺមីញេលីក Liverpool ហ៊ានឲ្យថ្លៃជាង។

នេះបើយោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨ ។

ប្រភពពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា ក្លឹប Liverpool ហ៊ានឲ្យតម្លៃខ្លួនកីឡាកររូបនេះ ៤៥លានផោន ស្មើនឹងជាង៥៧លានដុល្លារ លើសក្លឹបកាំភ្លើងធំ Arsenal ជាង១០លានដុល្លារ។ ការផ្តល់តម្លៃខ្លូនដ៏ថ្លៃបែបនេះ គឺជាការបិទផ្លូវមិនឲ្យក្លឹប Arsenal ធ្វើការចរចាជាមួយក្លឹប Dortmund បន្តទៀត។

លោក Jurgen Klopp ចង់បានកីឡាករសញ្ជាតិអាមេរិករូបនេះ យកមកពង្រឹងក្លឹបឆ្ពោះទៅរកជើងឯកប្រឺមីញេលីក រដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធ Christian Pulisic (Photo: The Sun)

កីឡារដែលមានទេពកោសល្យលេងបាន៣តំបន់ បម្រើ ប្រយុទ្ធ និងការពារ  ក៏ត្រូវបានក្លឹប Bayern ចង់បានផងដែរ តែទំនងជាមិនអាចយកឈ្នះក្លឹប Liverpool បានទេ។

កីឡាករវ័យ២០ឆ្នាំរូបនេះ នៅសល់កុងត្រាថ្មី រយៈពេល១៨ខែជាមួយក្លឹបLiverpool ។

លោក Jurgen Klopp គ្រូបង្វឹកក្លឹប Liverpool ចង់បានកីឡាកររូបនេះ មកពង្រឹងខ្សែប្រយុទ្ធជួរមុខបី សម្រាប់ការប្រកួតពាក់កណ្តាលរដូវកាលខាងមុខ។

RELATED ARTICLES