Friday, April 26, 2024
Homeព័ត៌មានជាតិគាត់ទ្រាំទ្រលែងបានទៀតហើយ ក៏សម្រេចទៅបែបនេះតែម្តង

គាត់ទ្រាំទ្រលែងបានទៀតហើយ ក៏សម្រេចទៅបែបនេះតែម្តង

ខេត្តកំពង់ចាម៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចដើមដង្កោខាងលិចភូមិប្រមាណ១២០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឃឹម អៀង អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ ហើយ កន្លងមកធ្លាប់ទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលដែរ តែគ្មានទទួលបានលទ្ធផលអ្វីសោះ ចំណែកស្ថានភាពជំងឺកាន់តែដុនដាបខ្លាំងឡើង និងចេះតែធ្វើទុក្ខជាប់ជាប្រចាំ រហូតដល់ស្ត្រីរងគ្រោះទ្រាំលែងបាន ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ស្ត្រីរងគ្រាះ បានចូលសម្រាកនៅក្នុងផ្ទះដូចសព្វដង រហូតមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះក៏លួចក្រោកពីដំណេក ដើរទៅខាងលិចភូមិ រួចធ្វើសកម្មភាពចងកសម្លាប់ខ្លួននៅជាប់នឹងដើមដង្កោតែម្តង។ លុះមកដល់វេលាកើតហេតុខាងលើ ក្រុមគ្រួសារភ្ញាក់ពីដំណេក បាត់ស្ត្រីរងគ្រោះក៏នាំគ្នាដើរតាមស្វែងរក ស្រាប់តែមកប្រទះឃើញស្ត្រីរងគ្រោះចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះ មកពិនិត្យតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ថ្មពូន បានទទួលព័ត៌មានពីអ្នកភូមិឈ្មោះស ចាន់ អាយុ៤៩ឆ្នាំ ដោយបានរាយការណ៍មកថា ប្រទះឃើញស្ត្រីរងគ្រោះឈ្មោះឃឹម អៀង ចងកសម្លាប់ខ្លួននៅជាប់នឹងមែកដង្កោ ចម្ងាយប្រហែល១២០ម៉ែត្រ ខាងលិចភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប៉ុស្តិ៍សហការជាមួយខាងជំនាញ និងគ្រូពេទ្យឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមគ្រួសារជនរងគ្រោះ បានបង្កើតគណៈកម្មការចម្រុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្នាមរឹតលើបំពង់ក ពីគុម្ពត្រចៀកខាងឆ្វេង មកគុម្ពត្រចៀកខាងស្តាំប្រវែង១៦សង់ទីម៉ែទ្រ ចំណែកនៅផ្នែកដងខ្លួន និងអវៈយវៈគ្មានស្លាកស្នាមអ្វីឡើយ៕

RELATED ARTICLES