Friday, March 29, 2024
Homeព័ត៌មានជាតិដេកឱបប្តីពេញ១យប់ ដល់ទៀបភ្លឺ ប្រពន្ធស្រែកហៅបងប្អូន មានរឿងចឹងសោះ

ដេកឱបប្តីពេញ១យប់ ដល់ទៀបភ្លឺ ប្រពន្ធស្រែកហៅបងប្អូន មានរឿងចឹងសោះ

ខេត្តកំពង់ធំ៖ បុរសម្នាក់បានត្អូញប្រាប់ប្រពន្ធថា មិនសូវស្រួលខ្លួនសោះ ចេះតែឈឺក្បាលមិនបាត់ លុះប្រពន្ធបបួលទៅពេទ្យ បែរជាមិនព្រមទៅ រួចក៏ចូលដេកក្បែរប្រពន្ធពេញ១យប់ ស្រាប់តែមកដល់វេលាទៀបភ្លឺ ប្តីក៏ចាប់ផ្តើមធ្វើទុក្ខ ដោយចេះតឹងណែនដើមទ្រូង ធ្វើឱ្យប្រពន្ធភ័យ ស្រែកហៅបងប្អូនឱ្យមកជួយ លុះបងប្អូនមកដល់ បុរសជាប្តីក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងផ្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

បុរសរងគ្រោះ មានឈ្មោះភា ភឿ អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធឈ្មោះឆុង ធីន អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ មានកូនក្នុង បន្ទុក៦នាក់ (ប្រុស៤ ស្រី២) ពិការពីកំណើត២នាក់ សព្វថ្ងៃ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ប្តីរបស់គាត់បាន ត្អូញប្រាប់គាត់ថា ឈឺតែក្បាល លុះពេលគាត់បបួលទៅពេទ្យដើម្បីពិនិត្យ ប្តីរបស់គាត់មិនព្រមទៅទេ រួចក៏នាំគ្នាដេកទៅ។ ស្រាប់តែមកដល់ វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គាត់បានភ្ញាក់ពីដេកហើយលឺសូសម្លេងប្តីដកដង្ហើមក្រតៗ លឺដូចនោះគាត់បានសួរប្តីគាត់ថា ឯងដេកស្រម៉ុកអាក្រក់ម៉្លេះ តែមិនលឺប្តីតបវិញទេ ទើបគាត់បានក្រោកមើល ឃើញសភាពប្តីមិនស្រួល ក៏លើកប្តីអង្គុយ ហើយធ្វើចលនារឹតដើម ទ្រូងប្តី បន្ទាប់មកក៏រត់ទៅហៅបងប្អូនឱ្យជួយ តែពេលបងប្អូនជិតខាងមកដល់ ស្រាប់តែប្តីរបស់នាងខ្ញុំបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ កម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលសាលាវិស័យ និងអាជ្ញាធភូមិ បានចុះដល់ កន្លែងកើតហេតុ និងបានពិនិត្យ ឃើញថាជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES