Thursday, April 25, 2024
Homeព័ត៌មានជាតិដេញចាប់ទាន់ កុំអីនាងលោត ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃបាត់ហើយ

ដេញចាប់ទាន់ កុំអីនាងលោត ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃបាត់ហើយ

ភ្នំពេញ៖ ស្ត្រីដែលប៉ុនប៉ងសម្លាប់ខ្លួន ដោយលោតពីលើស្ពានជ្រោយចង្វា កាលពីម៉ោង១០យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានអាយុប្រមាណជាង២០ឆ្នាំ ស្លៀករ៉ូបពណ៌លឿង អាវយឺតពណ៌សពីខាងក្នុង និងកំពុងមានផ្ទៃពោះ៤ទៅ៥ខែ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះខាងលើ បានដើរឡើងស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត ទាំងទឹកមុខស្រងូតស្រងាត់ ហាក់មានវិបត្តិផ្លូវចិត្តអ្វីម៉្យាង។ លុះពេលឡើងមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែស្ត្រីរូបនោះក៏បានឡើងតោងបង្កាន់ដៃស្ពាន រួចក៏លោតទម្លាក់ខ្លួនពីលើស្ពាន ចូលទៅក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់អ្នកដំណើរ ព្រមទាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារ ចុះមកកន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ស្រាប់តែរយៈពេលជិតកន្លះម៉ោងក្រោយមក ប្រជាពលរដ្ឋដែលចោមរោមមើលពីលើស្ពាន បានប្រទះឃើញជនរងគ្រោះ នៅមិនទាន់ស្លាប់នោះទេ គឺទើរនៅគល់ស្ពាន និងត្រូវបានក្រុមប្រជានេសាទ ចេញទូកទៅជួយសង្គ្រោះ ដោយស្រង់ស្ត្រីរូបនោះឡើងលើទូក រួចដឹកឡើងទៅច្រាំង និងធ្វើចលនាសង្គ្រោះបឋម រួចយកប្រេងក្រឡាលាបរឹត ទើបដឹងខ្លួនវិញ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែតបានមកដល់ និងដឹកយកស្ត្រីរងគ្រោះយកទៅព្យាបាលបាត់ទៅ។ ជុំវិញករណីលោតទឹកសម្លាប់ខ្លួនខាងលើនេះ ស្ត្រីខាងលើមិនទាន់បានបញ្ជាក់ប្រាប់ពីមូលហេតុនៅឡើយទេ ដោយសារតែសន្លប់បាត់ស្មារតីទៅហើយ។ ប៉ុន្តែសមត្ថកិច្ច និងអ្នកចោមរោមមើល សង្ស័យថាមានវិបត្តិគ្រួសារ ឬក៏អាចជាមួយប្តី ទើបដាច់ចិត្តសម្លាប់ខ្លួន ទាំងមានកូននៅក្នុងផ្ទៃបែបនេះ៕

RELATED ARTICLES