Friday, April 26, 2024
Homeព័ត៌មានជាតិតូចចិត្តខ្លាំងពេក ចេញពីផ្ទះ៤ថ្ងៃ ប្រពន្ធតាមរកឃើញលើដើមឈើក្នុងព្រៃ

តូចចិត្តខ្លាំងពេក ចេញពីផ្ទះ៤ថ្ងៃ ប្រពន្ធតាមរកឃើញលើដើមឈើក្នុងព្រៃ

ខេត្តកំពង់ធំ៖ បុរសម្នាក់ព្រោះតែខឹងប្រពន្ធស្តីបន្ទោស បានចាកចេញពីផ្ទះ៤ថ្ងៃ លុះប្រពន្ធដើរតាមរក បែរជាប្រទះឃើញសាកសពប្តីចងកក្នុងព្រៃដល់ហើមស្អុយនេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចព្រៃអ្នកតាអារក្សជ័យ ស្ថិតក្នុងភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក។

បុរសចិត្តខ្លាំងគំនិតខ្លី ដែលតូចចិត្តប្រពន្ធស្តីបន្ទោសបែរជារត់ទៅចងកសម្លាប់ខ្លួននេះ មានឈ្មោះជា រី អាយុ២៤ឆ្នាំ មុខរបរកសិករ មាន ប្រពន្ធឈ្មោះផន រីន ភេទស្រី អាយុ៤៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

បន្ទាប់ពីប្រទះឃើញសាកសពប្តីចងកស្លាប់ក្នុងព្រៃរួចមក ស្ត្រីជាប្រពន្ធរួមនឹងអ្នកភូមិ ក៏បានជួយស្រាយដាក់សពចុះដី ហើយក៏បាននាំគ្នាសែងមកភូមិវិញ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើកសាកសពមានស្នាមទ្រុត ពណ៌ក្រម៉ៅ ទំហំ១សង់ទីម៉ែត្រ ព័ទ្ធផ្នែកខាងមុខ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ៕

RELATED ARTICLES