Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃ នឹងមិនលាលែងពីតំណែង ឬរុះរើគណៈរដ្ឋមន្ត្រី មុនការបោះឆ្នោត

នាយករដ្ឋមន្ត្រីថៃ នឹងមិនលាលែងពីតំណែង ឬរុះរើគណៈរដ្ឋមន្ត្រី មុនការបោះឆ្នោត

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា លោកអាចនឹងមិនលាលែងចេញពីតំណែង ឬក៏រុះរើគណៈរដ្ឋមន្ត្រី ព្រមទាំងអនាគតនយោបាយរបស់លោកផងដែរ ដែលអាចធ្វើឡើងច្បាស់ នៅចន្លោះថ្ងៃទី០៤ ដល់ថ្ងៃ់ទី០៨ ខែកុម្ភៈ។

បន្ទាប់ពីការលាលែងរបស់សមាជិកគណៈរដ្ឋមន្ត្រី៤រូប ដែលទៅបង្កើតគណបក្ស Palang Pracharath Party លោកប្រាយុទ្ធ ចាន់អូចារ ឧត្តមសេនីយ៍យោធា បាននិយាយថា លោកអាចនឹងមិនលាលែងពីតំណែងនាយករដ្ឋមន្ត្រី ឬក៏ប្រធានក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់នោះទេ។

ការឆ្លើយតបរបស់លោកប្រាយុទ្ធ ចាន់អូចារ បានកើតឡើង បន្ទាប់ពីអ្នកនយោបាយជាច្រើន  អំពាវនាវឱ្យលោកលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ឱ្យបានមុនការបោះឆ្នោតថ្នាក់ជាតិ។

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទញធ ចាន់អូចារ (Photo : Bangkok Post)

លោកប្រាយុទ្ធ បានថ្លែងថា “គ្មានច្បាប់ណាមួយ តម្រូវឱ្យលោកលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ឬក៏ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ដោយសារតែក្រុមប្រឹក្សានេះ នៅមានអំណាច រហូតដល់រដ្ឋាភិបាលថ្មី ប្រសូត្រឡើង  ក្រោយការបោះឆ្នោត។

ពាក់ព័ន្ធទៅនឹងការបោះឆ្នោតនៅក្នុងប្រទេសថៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ លោកប្រាយុទ្ធ ចាន់អូចារ បាននិយាយថា ក្រោយការបោះឆ្នោត នឹងមិនមានការតវ៉ាឡើយ”

RELATED ARTICLES