Thursday, April 25, 2024
Homeតារាខ្មែរប៉ែន សុផានី អតីតសង្សាររៀបការជាមួយអ្នកយកព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥

ប៉ែន សុផានី អតីតសង្សាររៀបការជាមួយអ្នកយកព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥

អំឡុងពេលដែលតារាសម្តែងជើងចាស់ អ្នកនាងប៉ែន សុផានី ច្រើនតែនៅក្រៅប្រទេសច្រើនជាងនៅក្នុងស្រុកនោះ ស្រាប់តែកាលពីយប់ថ្ងៃទី១៦ ខែមករា សង្សារចាស់របស់អ្នកនាង ម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” លោកម៉ារ៉ា ប៊ុណ្ណា បានដឹកដៃគូស្នេហ៍ថ្មី អ្នកនាងផុន ដារ៉ានី រៀបការចោលអ្នកនាងសុផានី ទៅហើយ ដោយបានធ្វើពិធីជប់លៀងកាត់ចំណងដៃនៅ Eclipse Sky ផ្អើលមេឃ។

ទោះជាមិនមានមង្គលការធំដុំដូចតារាដទៃទៀត ដោយគ្រាន់តែធ្វើពិធីសែនព្រេនរួចឈានទៅកាត់ចំណងដៃមែន ក៏ម៉ារ៉ា ប៊ុណ្ណា ហាក់ស្រលាញ់ភរិយាដែលជាអតីតអ្នកយកព័ត៌មានរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ នេះខ្លាំងណាស់ ហើយភ្ញៀវជាច្រើនបានទៅកួចដៃ និងសំណូមពរឱ្យពួកគេស្រលាញ់គ្នាដល់ចាស់កោងខ្នងទៀតផង។

ម៉ារ៉ា ប៊ុណ្ណា មិនបានរំលឹកដល់អតីតសង្សារអ្នកនាងប៉ែន សុផានី ឡើយ ព្រោះថា ពួកគេបានចែកផ្លូវគ្នាដើររៀងៗខ្លួនដោយសន្តិវិធី មុនពេលដែលម៉ារ៉ា ប៊ុណ្ណា រៀបការប្រពន្ធថ្មីនេះ។

គួរបញ្ជាក់ថា ម៉ារ៉ា ប៊ុណ្ណា បានភ្ជាប់ស្នេហាជាមួយអ្នកនាងប៉ែន សុផានី អំឡុងពេលដែលតារាសម្តែងជើងចាស់រូបនេះ ផ្តាច់ស្នេហ៍ពីតារាចម្រៀងឆោម ប៊ុនយ៉ុង។ អំឡុងពេលដែលស្នេហាកំពុងផ្អែមល្ហែម ស្រាប់តែម៉ារ៉ា ប៊ុណ្ណា បានបង្ហោះរូបគេងលើគ្រែក្បែរអ្នកនាងសុផានី បង្អួតមិត្តភក្តិ ទើបធ្វើឱ្យសុផានី ឆេះដុំ ហើយចំណងស្នេហ៍ឈានទៅរកភាពរង្គោះរង្គើរហូត មិនអាចផ្សះផ្សា និងចែកផ្លូវគ្នាដើរតែម្តង។

មុនពេលដែលម៉ារ៉ា ប៊ុណ្ណា ដឹកដៃអ្នកនាងផុន ដារ៉ានី ក្រាបផ្ទឹមនេះម្ចាស់បទ “ដីថ្លៃប្រល័យស្នេហ៍” ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា លោកសែនស្រលាញ់តារាទឹកភ្នែកនី មុនីនាថ ខ្លាំងណាស់ ថែមទាំងមានបំណងចូលចែចូវ តាមប្រពៃណីខ្មែរទៀតផង។ ប៉ុន្តែមុនីនាថ ដែលកំពុងមួម៉ៅក្តៅចិត្តរឿងត្រូវអតីតគូណ្តឹង លោកអ៊ុង សូឡាង ប្តឹងទៅតុលាការទារប្រាក់សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារនោះ គ្មានអារម្មណ៍ភ្ជាប់ស្នេហ៍ជាមួយម៉ារ៉ា ប៊ុណ្ណា ឡើយ ទើបធ្វើឱ្យអតីតសង្សារអ្នកនាងប៉ែន សុផានី រូបនេះ ងាកទៅសាសងសុំស្នេហាអតីតអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៥ រហូតត្រូវរ៉ូវគ្នាចូលរោងការផ្អើលដល់អ្នកនាងសុផានី៕

RELATED ARTICLES