Thursday, April 25, 2024
Homeព័ត៌មានជាតិប្រជាការពារភូមិបាញ់សម្លាប់ខ្លួនឯងលើអង្រឹង សមត្ថកិច្ចឆ្ងល់ថា ហេតុអ្វីមានកាំភ្លើងប្រើ?

ប្រជាការពារភូមិបាញ់សម្លាប់ខ្លួនឯងលើអង្រឹង សមត្ថកិច្ចឆ្ងល់ថា ហេតុអ្វីមានកាំភ្លើងប្រើ?

ខេត្តបាត់ដំបង ៖ ករណីប្រជាការពារ បាញ់សម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅក្នុងរោងយាម១កន្លែង ក្នុងភូមិរាមសេនា ឃុំល្វា ស្រុកបវេល។

បុរសគិតខ្លីដែលទាញកាំភ្លើងបាញ់សម្លាប់ខ្លួននេះ មានឈ្មោះញ៉ែម សារឿន អាយុ៥៣ឆ្នាំ មុខរបរជាប្រជាការពារភូមិរាមសេនា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ បុរសរងគ្រោះ បានប្រើកាំភ្លើងប្រភេទ M16 បាញ់ខ្លួនឯងត្រូវចំត្រង់ក្រោមចង្កា បណ្តាលស្លាប់នៅលើអង្រឹង ក្នុងរោងយាម។

 

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ ក៏ចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតយកកាំភ្លើងM16 បាញ់សម្លាប់ខ្លួនឯងប្រាកដមែន។

យ៉ាងណាក្តី សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយថា ជនរងគ្រោះបានកាំភ្លើង១ដើមនេះមកពីណាទេ ព្រោះកម្លាំងប្រជាការពារភូមិមិនមានសិទ្ធិប្រើប្រាស់កាំភ្លើងឡើយ។

ជុំវិញករណីអត្តឃាតខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តនៅឡើយ៕

RELATED ARTICLES