Friday, April 26, 2024
Homeតារាខ្មែរលី ច័ន្ទសីហា ទម្លាយរឿងលែងប្ដី ចំថ្ងៃខួបកំណើតកូនស្រី (មានវីដេអូ)

លី ច័ន្ទសីហា ទម្លាយរឿងលែងប្ដី ចំថ្ងៃខួបកំណើតកូនស្រី (មានវីដេអូ)

លី ច័ន្ទសីហា បានក្លាយទីជាតារាវ័យក្មេង ដែលធ្លាក់ខ្លួនមេម៉ាយកូន១ ក្រោយពីចំណងស្នេហ៍ជាង១ឆ្នាំ ជាមួយអតីតប្ដីមន្រ្ដីប៉ូលិស និងជាអតីតនិស្សិតយោធា លោកច័ន្ទ ថៃសេង បានដើរដល់ទីបញ្ចប់ ឈានទៅលែងលះគ្នាក្រោមអំណាចតុលាការ។

តារាសម្ដែងដែលបានប្រឹងប្រែងក្នុងវិថីសិល្បៈ តាំងពីនៅវ័យកុមារ លី ច័ន្ទសីហា មិនអាចទប់ទឹកនេត្រាជាប់ឡើយ ក្នុងថ្ងៃខួបកំណើតកូនស្រីរបស់នាង ច័ន្ទ រតនលី (លី ច័ន្ទរតនា) ដែលធ្វើនៅហាង Ming Palace កាលពីរាត្រីថ្ងៃទី៩ ខែមករា ដោយមានតារាសិល្បករល្បីៗ និងអ្នកសារព័ត៌មានមួយចំនួនបានចូលរួម។

លី ច័ន្ទសីហា បានឲ្យដឹងថា ចំណងស្នេហារបស់នាងដែលកើតឡើង ដោយសារការស្រលាញ់គ្នាតាមហ្វេសប៊ុកនោះ មានភាពរកាំរកូស តាំងពីមុនរៀបការម្ល៉េះ តែមិនជាបញ្ហាធំដុំទេ ទើបអាចការបានតាមគម្រោង។ ក្រោយរៀបការហើយអតីតស្វាមីរបស់នាង មិនសូវមានពេលវេលានៅក្បែរខ្លួននាងឡើយ ពិសេស គឺពេលដែលនាងមានផ្ទៃពោះ៦ខែ ត្រូវការស្វាមីផ្ដល់ភាពកក់ក្ដៅខ្លាំងណាស់ តែប្ដីវិញ បែរជារវល់រហូត។ រឿងដែលនាងកាន់តែតូចចិត្តថែមទៀ តគឺនៅពេលនាងសម្រាលកូនស្រី នៅថ្ងៃទី៩ ខែមករា នៅមន្ទីពេទ្យសុរិយា នោះ ប្ដីក៏គ្មានពេលមកមើលថែ និងផ្ដល់កម្លាំងចិត្តដល់រូបនាងឡើយ គឺគ្រាន់តែមកអើតមើលមួយភ្លែតប៉ុណ្ណោះ។ ក្រោយមកក៏មិនអាចផ្សះផ្សាគ្នាបាន រហូតឈានទៅដល់ការចែកផ្លូវគ្នាតែម្ដង តាមតុលាការ ហើយពេលនេះ អតីតស្វាមីរបស់នាងមានប្រពន្ធថ្មីទៀតហើយ គ្រាន់តែមិនទាន់រៀបការ តែប្រពន្ធថ្មីនោះកំពុងពពោះ៦ខែទៅហើយ។

អ្នកសិល្បៈដែលជិតស្និទ្ធបានលួងលោមលី ច័ន្ទសីហា ចំពោះការចែកផ្លូវគ្នាជាមួយអតីតស្វាមី ធ្វើឲ្យមេម៉ាយទាំងវ័យក្មេងបែបនេះ ខណៈដែលឪពុកសីហា លោកលី សុខជុន បានសម្ដែងការអាណិតអាសូរចំពោះកូនស្រីយ៉ាងខ្លាំង ព្រោះលោកមានកូនស្រីតែម្នាក់ តែពេលនេះ បែកបាក់ប្ដីក្លាយជាស្រីមេម៉ាយ ទាំងមិនគួរឲ្យជឿ។

លោកលី សុខជន បានឲ្យដឹងថា ភាពរកាំរកូសរវាងសីហា និងស្វាមី មានជាញឹកញាប់ ប៉ុន្ដែលោកអន់ចិត្តខ្លាំង ត្រង់ពេលសីហា មានផ្ទៃពោះ៦ខែ កូនប្រសារមិននៅជិតប្រពន្ធឡើយ។

លោកសុខជន់​បញ្ជាក់ថា លោកធ្លាប់ទុកឱកាសឲ្យកូនប្រសារកែប្រែចិត្ត ផ្សះផ្សាជាមួយប្រពន្ធដែរ ព្រោះមិនចង់ឲ្យចៅស្រីកំព្រាឪពុក តែទីបំផុត មិនអាចទៅរួច ហើយពួកគេក៏ចែកផ្លូវគ្នាទៅ។

លី ច័ន្ទសីហា ថ្លែងដែរថា ក្នុងថ្ងៃខួបកំណើតកូនស្រីរបស់នាង កាលពីយប់មិញនេះ អតីតប្ដីមិនមកចូលរួមឡើយ តែមានអ្នកតំណាងយកគ្រឿងអលង្ការមួយចំនួន មកចងដៃកូនស្រីនាងដែរ ។

តារាកូន១ សីហា ថា ពេលនេះនាងមិនទាន់គិតគូរកស្នេហ៍ថ្មីទេ ដោយផ្ដោតទៅលើការពង្រឹងមុខជំនួញនាំចូលផលិតផលសាប៊ូ Fendi មកចែកចែកនៅកម្ពុជា និងប្រឹងចិញ្ចឹមមើលថែកូនស្រីឲ្យបានល្អសិន៕

លី ច័ន្ទសីហា ដាច់ចិត្តនិយាយរឿងលែងប្ដីមន្រ្ដីប៉ូលីស ចំថ្ងៃខួបកំណើតកូនស្រីលី ច័ន្ទរតនា គម្រប់១ឆ្នាំ!

Posted by Angkorthom Magazine on Wednesday, 9 January 2019

RELATED ARTICLES