Friday, April 19, 2024
Homeព័ត៌មានជាតិអីក៏ឃ្លានខ្លាំងបែបនេះ នាងនៅក្មេងណាស់

អីក៏ឃ្លានខ្លាំងបែបនេះ នាងនៅក្មេងណាស់

ខេត្តកំពង់ចាម៖ ករណីប្រុសព្រានចាប់ស្រាតខោក្មេងស្រី រួចប្រើដៃលូកស្ទាបប្រដាប់ភេទក្មេងស្រីលេងនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ លុះមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននាំយកទៅសាកសួរ។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគីម ចាន់ធី អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំប៉ុណ្ណោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ជនសង្ស័យខាងលើ ត្រូវបានលោកសោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ១៧ ព.ស ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១-១២-២០១៨។

បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៣-០១-២០១៩៕

RELATED ARTICLES