ក្រោយចាញ់ Man UTD!!! គ្រូបង្វឹក Chelsea ប្រាប់ថា មិនខ្វាយខ្វល់ពីការបណ្តេញចេញ

0
299

បើទោះជាបរាជ័យដោយលទ្ធផល ២-០ ក្រោយថ្វីជើងរបស់ក្រុមបិសាចក្រហម Man Utd នៅក្នុងទឹកដីរបស់ខ្លួន លោក Maurizio Sarri នៅតែអះអាងថា មិនខ្លាចញញើតនឹងការបណ្តេចចេញពីក្លឹបតោខៀវ Chelsea ទេ។

កាលពីសប្តាហ៍មុន​ ក្លឹប Chelsea បានទុកពេលវេលា១ខែ ឱ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលី កែប្រែទម្រង់លេងឡើងវិញ ក៏ប៉ុន្តែក្រោយប្រកួតចាញ់ Man Utd កៅអីគ្រូបង្វឹករបស់លោក កាន់តែឡើងកម្តៅខ្លាំង ដែលអាចឈានទៅរកការរបួតចេញពីតំ-ណែង។

ក្រោយការប្រកួតចាញ់ក្លឹប Man Utd អ្នកគាំទ្រក្លឹប Chelsea បានស្រែកឱ្យបណ្តេញគ្រូបង្វឹករូបនេះចេញពីតំណែង។

ទោះជាមានការរិះគន់ពីអ្នកគាំទ្ររបស់ក្លឹបយ៉ាងណាក្តី លោក Maurizio Sarri បាននិយាយថា លោកមិនខ្វល់ខ្វាយច្រើនពេកទេ តែអ្វីដែលសំខាន់នោះ គឺផ្តោតទៅលើការស្រោចស្រង់ក្លឹបឱ្យត្រឡប់មករកជ័យជម្នះវិញ។

លោក Maurizio Sarri (Photo : Sky Sport)

នៅពេលដែលសួរថា តើលោកមានការព្រួយបារម្ភទេ ប្រសិនបើម្ចាស់ក្លឹបមហាសេដ្ឋីរុស្សី Abramovich បណ្តេញអ្នកចេញពីតំណែង លោក Maurizio Sarri និយាយថា “វាមិនមែនជាបញ្ហារបស់ខ្ញុំទេ។ ខ្ញុំព្រួយបារម្ភច្រើនអំពីលទ្ធផល តែខ្ញុំមិនខ្វល់ចំពោះអ្នកគាំទ្រទេ តាមពិតទៅ ខ្ញុំយល់ពីស្ថានភាពនេះ”។

លោក Maurizio Sarri មានជំនឿថា “ស្ថានភាពក្លឹប Chelsea នឹងបានប្រសើរឡើងវិញ ពេលដែលក្លឹបនេះទម្លាក់ Malmo ចេញពីពានរង្វាន់យូរ៉ូប៉ាលីក ត្រឹមវគ្គ៣២ក្រុម និងការប្រកួតពានរង្វាន់អង់គ្លេសលីកខាប់ វគ្គផ្តាច់ព្រ័ត្រ ប៉ះជាមួយក្លឹប Man City នៅថ្ងៃអាទិត្យនេះ៕