ក្លឹប Arsenal ដាក់តម្លៃខ្លួនជាង៧៧លានដុល្លារ លក់ Matteo Guendouzi ឲ្យ Paris SG

0
187

តាមប្រភពព័ត៌មានពីគេហទំព័របរទេស ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបកំពូលតារាងបាល់ទាត់បារំាង D1 គឺ Paris SG កំពុងចាប់អារម្មណ៍ចង់បានកីឡាករខ្សែបម្រើ Matteo Guendouzi ពីក្លឹបកាំភ្លើងធំ Arsenal ។

ក្លឹប Arsenal បានដាក់តម្លៃខ្លួនកីឡាករវ័យ១៩ឆ្នាំរូបនេះ ៦០លានផោន ស្មើនឹងជាង៧៧លានដុល្លារ កើនឡើងជាង១០ដង ពេលដែលក្លឹប Arsenal ទិញពី Paris SG។ ទាក់ទងទៅនឹងតម្លៃកប់ពពកនេះ ក្លឹប Paris SG មិនទាន់មានប្រតិកម្មតបបែបណានៅឡើយនោះទេ។

កីឡាករខ្សែបម្រើ Guenouzi បានចូលមករួមរស់ជាមួយ Paris SG តាំងពីអាយុ១៦ឆ្នាំ និងចំណាយពេល៩ឆ្នាំនៅទីនោះ មុនពេលក្លឹបលក់ទៅឲ្យLorient កាលពីឆ្នាំ២០១៦ និងត្រូវក្លឹបនេះលក់បន្តឲ្យ Arsenal កាលពីរដូវកាលកន្លងទៅ ក្នុងតម្លៃខ្លួនជាង៧លានដុល្លារ។

កីឡាករ ​Masut Ozil និងកីឡាករ Matteo Guendouzi (Photo : Daily Mail)

លោក Emery គ្រូបង្វឹកក្លឹប​Arsenal បានបង្ហើបថា​ លោកគ្រោងនឹងលក់កីឡាករមួយចំនួន ដូចជា Mesut Ozil , Guenouzi ដើម្បីប្រមូលបានលុយខ្លះសម្រាប់ទិញដូរកីឡាករ។

សម្រាប់រដូវកាលនេះ កីឡាករវ័យ១៩ឆ្នាំរូបនេះ បង្ហាញវត្តមានបាន៣៣ប្រកួត និងស៊ុតបាល់បាន១គ្រាប់៕