គ្រូបង្វឹកក្លឹប Lille ត្រូវសមាគមបាល់ទាត់បារាំង ពិន័យ៣ប្រកួត ចំណែកខ្សែការពារ Adama Soumaoro ៤ប្រកួត

0
216

សហព័ន្ធបាល់ទាត់បារាំង FFF បានពិន័យលោក Christophe Galtier គ្រូបបង្វឹកក្លឹប Lille ចំនួន៣ប្រកួត ដោយរួមបញ្ចូលទាំងការព្យួរមួយប្រកួតផងដែរ។

សមាគមបាល់ទាត់បារាំង បានចោទប្រកាន់លោក Galtier ពីបទប្រើពាក្យសំដីមិនសមរម្យទៅលើមន្ត្រីអាជ្ញាកណ្តាល ក្នុងអំឡុងពេលប្រកួតបារាំងខាប់ ជាមួយក្លឹប Rennes។

លោក Christophe Galtier គ្រូបង្វឹកក្លឹប Lille (Photo : Daily Mail)

ការសម្រេចនេះនឹងចូលជាធរមាន ​ចាប់ពីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះតទៅ ដែលមានន័យថា លោកនឹងខកខានចាប់ពីប្រកួតជាមួយ Strasbourg , Dijon និង St Etinnes។

ជាមួយគ្នានេះ សមាគមបាល់ទាត់បារាំង ក៏បានពិន័យខ្សែការពារ Adama Soumaoro របស់ Lille ចំនួន៤ប្រកួតផងដែរ ពីបទប្រព្រឹត្តមិនសមរម្យទៅលើកីឡាករក្លឹប​ Rennes ។

កីឡាករខ្សែការពារ Adama Soumaoro (Photo : Daily Mail)

ចំណែកឯគ្រូបង្វឹកក្លឹប Paris SG ក៏ជាប់បម្រាមខ២ប្រកួតផងដែរ៕