Saturday, April 20, 2024
Homeព័ត៌មានជាតិក្មេងស្រីដេកក្នុងបន្ទប់ ប្រុសចូលរកខ្ទឹមស ឃើញឱកាសល្អម្តាយមិននៅ ចាប់រំលោភ

ក្មេងស្រីដេកក្នុងបន្ទប់ ប្រុសចូលរកខ្ទឹមស ឃើញឱកាសល្អម្តាយមិននៅ ចាប់រំលោភ

ភ្នំពេញ៖ ករណីប្រុសព្រានចាប់ខ្ទប់មាត់បង្ខំរំលោភក្មេងស្រីស្នាក់នៅបន្ទប់ជួលក្បែរគ្នា រហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលតាមបណ្តោយផ្លូវលេខ១០៣ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ប្រុសព្រានល្មោភកាម មានឈ្មោះសុខ វែង អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះរ.ស.ល អាយុ១៤ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកម្តាយ ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់របស់ជនសង្ស័យ។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងកំពុងដេកចុចទូរស័ព្ទនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យខាងលើ ដែលជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានចូលមករកសុំខ្ទឹមសពីនាង ឮបែបនេះ នាងក៏បានដើរទៅយកខ្ទឹមសមកឱ្យជនសង្ស័យ ពេលនោះជនសង្ស័យបានសួរនាងថា ម្តាយរបស់នាងទៅណាហើយ ទើបនាងបានប្រាប់ថា ម្តាយចេញទៅធ្វើការបាត់ហើយ ស្រាប់តែរំពេចនោះ ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភនាងរហូតដល់បានសម្រេច។ ក្រោយពីចាប់រំលោភនាងរួចរាល់ហើយ ជនសង្ស័យក៏ប្រញាប់ក្រោកចេញទៅសម្ងំដេកនៅក្នុងបន្ទប់ជួលរបស់ខ្លួនវិញ។ ចំណែកនាងបានទូរស័ព្ទទៅប្រាប់ម្តាយ ពីដំណើររឿង ភ្លាមនោះ ម្តាយរបស់នាង ក៏បានមកដល់បន្ទប់ជួល និងបានឆោឡោហៅអ្នកជិតខាង ជួយចាក់សោបន្ទប់របស់ជនសង្ស័យពីក្រៅជាប់ រួចក៏ទូរស័ព្ទទៅប្តឹង សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ នាំយកទៅធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសុខ វែង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចប្រាកដមែន៕

RELATED ARTICLES