Thursday, April 18, 2024
Homeកីឡាអន្ដរជាតិគ្រូបង្វឹកក្លឹប Lille ត្រូវសមាគមបាល់ទាត់បារាំង ពិន័យ៣ប្រកួត ចំណែកខ្សែការពារ Adama Soumaoro ៤ប្រកួត

គ្រូបង្វឹកក្លឹប Lille ត្រូវសមាគមបាល់ទាត់បារាំង ពិន័យ៣ប្រកួត ចំណែកខ្សែការពារ Adama Soumaoro ៤ប្រកួត

សហព័ន្ធបាល់ទាត់បារាំង FFF បានពិន័យលោក Christophe Galtier គ្រូបបង្វឹកក្លឹប Lille ចំនួន៣ប្រកួត ដោយរួមបញ្ចូលទាំងការព្យួរមួយប្រកួតផងដែរ។

សមាគមបាល់ទាត់បារាំង បានចោទប្រកាន់លោក Galtier ពីបទប្រើពាក្យសំដីមិនសមរម្យទៅលើមន្ត្រីអាជ្ញាកណ្តាល ក្នុងអំឡុងពេលប្រកួតបារាំងខាប់ ជាមួយក្លឹប Rennes។

លោក Christophe Galtier គ្រូបង្វឹកក្លឹប Lille (Photo : Daily Mail)

ការសម្រេចនេះនឹងចូលជាធរមាន ​ចាប់ពីថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះតទៅ ដែលមានន័យថា លោកនឹងខកខានចាប់ពីប្រកួតជាមួយ Strasbourg , Dijon និង St Etinnes។

ជាមួយគ្នានេះ សមាគមបាល់ទាត់បារាំង ក៏បានពិន័យខ្សែការពារ Adama Soumaoro របស់ Lille ចំនួន៤ប្រកួតផងដែរ ពីបទប្រព្រឹត្តមិនសមរម្យទៅលើកីឡាករក្លឹប​ Rennes ។

កីឡាករខ្សែការពារ Adama Soumaoro (Photo : Daily Mail)

ចំណែកឯគ្រូបង្វឹកក្លឹប Paris SG ក៏ជាប់បម្រាមខ២ប្រកួតផងដែរ៕

RELATED ARTICLES