Friday, April 19, 2024
Homeបច្ចេកវិទ្យាតោះ!!! ទៅមើលកម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro ទាំងអស់គ្នា

តោះ!!! ទៅមើលកម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro ទាំងអស់គ្នា

“អ្នកជំនាញថតរូបពេលយប់” គឺជាចំណងជើងមួយដែលធ្លាប់ទទួលបានការងឿងឆ្ងល់ និងការបង្ហាញមុខជាសាធារណៈនៅលើបណ្តាញ សង្គម នាពេលថ្មីៗនេះ តាមរយៈការ Post និងការ Share របស់ក្រុមតារាសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានអ្នកចង់ដឹង និងចាប់អារម្មណ៍អំពីសមត្ថភាពនៃការថតរូបពេលយប់ដ៏ជំនាញ ដែលមនុស្សគ្រប់គ្នាតែងតែលើកឡើងនោះ។

ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មីដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតម្រូវការរបស់មនុស្សទាន់សម័យ និង សម្រាប់អ្នកដែលស្រលាញ់ការថតរូបពេលយប់។ យោងតាមការ Post របស់ក្រុមតារាសម្តែង និងពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹក ដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូបទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងថា នៅថ្ងៃសុក្រ សៅរ៍ ទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលនេះ។

យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា កម្មវីធីតាំងបង្ហាញទូរស័ព្ទ R17 Pro នេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួមទស្សនា ដូចជា លោកអ្នកអាចទស្សនានូវរូបថតជាច្រើនសន្លឹក ដែលថតដោយទូរស័ព្ទ R17 Pro នាពេលរាត្រី ទាំងរូបភាពនៅក្នុងប្រទេសកម្ពុជា និងតាមបណ្តាប្រទេសនានា ដែលជាដៃគូសហការជាមួយក្រុមហ៊ុន។ ចង់ដឹងថា តើវាមានភាពស្រស់ស្អាត និងគុណភាពច្បាស់កម្រិតណា! ដូចដែលការលើកឡើងរបស់អ្នក Post ដែរឬទេ។ មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីការតាំងបង្ហាញទូរស័ព្ទនោះ លោកអ្នកក៏អាចទស្សនាដោយផ្ទាល់ និងចាប់កាន់ទូរស័ព្ទថ្មី R17 Pro ជាច្រើនគ្រឿង ថែមទាំអាចធ្វើតេស្តសមត្ថភាពថតរូបរបស់វាបានដោយខ្លួនឯង និងជួបជាមួយនឹងអ្នកជំនាញផ្នែកថតរូបគ្រប់ប្រភេទកាមេរ៉ា ដែលនឹងបង្ហាញជូនលោកអ្នកនូវបច្ចេកទេសនៃការថតរូបគ្រប់ប្រភេទបានទៀតផង ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងទៀតថា ទូរស័ព្ទម៉ូឌែលថ្មី R17 Pro គឺជាផលិតផលមួយដែលបានរចនាជាពិសេស សម្រាប់មនុស្សសម័យថ្មី ដោយវាមានរូបរាងទាក់ទាញ សម្រិតសម្រាំងតាំងពី Hardware និង Software។ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ទូរស័ព្ទ ហើយផ្នែកខាងក្រោយទូរស័ព្ទមានពណ៌ Gradient បែបធម្មជាតិ និងបំពាក់ដោយកាមេរ៉ាក្រោយ៣គ្រាប់ សម្រាប់ថតរូបពេលយប់ មានបច្ចេកទេសទប់លំនឹង OIS ដោយមិនខ្លាចញ័រ ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នកចេញពីម៉ូឌែលនេះមានគុណភាពខ្ពស់ដូចអ្នកជំនាញថតរូបពេលយប់ដូច្នោះដែរ។ ម្យ៉ាងវិញទៀតទូរស័ព្ទ R17 Pro មានបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលមានសុវត្ថិភាព ស្របពេលដែលវាសាកថ្មបណ្តើរ និង ដំណើរការកម្មវិធីនានាបណ្តើរ។ R17 Pro មាន RAM ទំហំ 8GB ដែលអាចជួយលោកអ្នក មិនឲ្យមានអារម្មណ៍ធុញថប់ គ្រប់ពេលដែលលោកអ្នកត្រូវការថតរូបភាព ឬ រូបវីដេអូឡើយ និងមិនធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកស្ពឹក ឬ ដើរយឺតឡើយពេលបើកកម្មវិធីគ្រប់ប្រភេទ។

តើ R17 Pro ពិតជាមានលក្ខណៈពិសេសបែបនេះមែនទេ? តោះនៅចាំអីទៀត ទៅចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON 1 លោកអ្នកនឹងបានដឹងជាក់ជាមិនខាន៕​

ចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះ និងទូរស័ព្ទ R17 Pro សូមលោកអ្នកចូលទៅកាន់Page ផ្លូវការរបស់ OPPO តាមរយៈ ៖

https://www.facebook.com/profile.php?id=836026053109187&ref=br_rs
RELATED ARTICLES