Saturday, April 20, 2024
Homeព័ត៌មានជាតិទុក្ខជាន់លើទុក្ខ!!! ប្តីឈឺធ្វើការមិនកើត ប្រពន្ធដើររាវខ្យងដួលផ្កាប់មុខស្លាប់ តើកូន៤នាក់ពឹងលើអីទៅ?

ទុក្ខជាន់លើទុក្ខ!!! ប្តីឈឺធ្វើការមិនកើត ប្រពន្ធដើររាវខ្យងដួលផ្កាប់មុខស្លាប់ តើកូន៤នាក់ពឹងលើអីទៅ?

ខេត្តឧត្តមានជ័យ ៖ ស្ត្រីម្នាក់បានចេញទៅដើររកក្តាម រាវខ្ចៅខ្យងតាមបឹងបួរ ថ្លុកត្រពាំង ដើម្បីយកទៅលក់ គ្រាន់បានប្រាក់បន្តិចបន្តួចចិញ្ចឹមគ្រួសារ ដែលមានប្តីមានជំងឺប្រចាំកាយធ្វើការមិនកើត ព្រមទាំងកូនចំនួន៤នាក់ក្នុងបន្ទុក ស្រាប់តែអកុសល កើតមានអាការងងឹតមុខ បណ្តាលឱ្យដយលផ្កាប់មុខចូលទឹកត្រឹមជង្គង់ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តី និងកូន៤នាក់ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភុមិឈើទាលជ្រុំ ឃុំអូស្វាយ ស្រុកត្រពាំងប្រទាល។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះផាត ចិន អាយុ៤៨ឆ្នាំ មានប្តីឈ្មោះកន តាំង មានជំងឺប្រចាំកាយធ្វើការមិនកើត ពោលរស់ដោយសារប្រពន្ធរកស៊ីចិញ្ចឹម។ ទាំង២នាក់ប្តីប្រពន្ធ មានកូនក្នុងបន្ទុកចំនួន៤នាក់ និងគ្មានបងប្អូន ឬសាច់ញាតិអ្វីនោះទេ។

តាមប្រភពពីអ្នកភូមិផងរបងជាមួយស្ត្រីអភ័ព្វខាងលើ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានចេញទៅរកខ្ចៅខ្យងដូចសព្វដង ទាំងមិនសូវស្រួលខ្លួន តែមិនហ៊ានសម្រាកឡើយ ខ្លាចប្តីនិងកូនៗដាច់ពោះស្លាប់ ទើបប្រឹងទាំងត្រដាបត្រដួស ដើររាវខ្ចៅ លុះពេលកំពុងឈ្ងោករាវខ្ចៅ ក៏កើតអាការងងឹតមុខ បណ្តាលឱ្យដួលផ្កាប់មុខចូលទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

RELATED ARTICLES