Thursday, April 25, 2024
Homeព័ត៌មានជាតិទើបតែកើតមានប្រហែល១ខែសោះ សមត្ថកិច្ចចុះបង្ក្រាប រឹបអូសមិនចេះតិច

ទើបតែកើតមានប្រហែល១ខែសោះ សមត្ថកិច្ចចុះបង្ក្រាប រឹបអូសមិនចេះតិច

ខេត្តកំពង់ធំ ៖ សកម្មភាពការពារល្បាតរបស់មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ គឺត្រូវបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងតួនាទីការពារអភិរក្សធនធានធម្មជាតិ រួមទាំងបានទប់ស្កាត់បង្ក្រាបការលបលួចអារឈើ និងរុករានទន្ទ្រានព្រៃឈើយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្រោមការបញ្ជារផ្ទាល់របស់លោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ។

ជាក់ស្តែង ទីតាំងលបលួចតម្លើងម៉ាស៊ីនអារជ្រៀកឈើមួយកន្លែង នៅតំបន់ស្ទឹងតូច ចំនុច UTM 553518- 1432832 ស្ថិតនៅជាប់សហគមន៍ហុងចំតិត ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ ដែលមានចំងាយជាងមួយគីឡូម៉ែត្រ ពីច្រករបៀង ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ត្រូវបានដឹកនាំបង្ក្រាបដោយលាក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។

សកម្មភាពបង្ក្រាប និងទប់ស្កាត់ការអាជ្រៀកឈើ ដោយខុសច្បាប់ខាងលើនេះ ត្រូវបានមន្ត្រីប្រចាំការច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន បានចុះល្បាតបង្ក្រាប និងរឹបអូសបានម៉ាស៊ីនជ្រៀកឈើ និងថាស១គ្រឿង និងឈើហ៊ុបម៉ៃតាប់ ប្រភេទឈើទាល និងឈើផ្តៀក ប្រវែង៤ម៉្រែត សរុបចំនួន៩០ហ៊ុប ចំនែកជនល្មើសបានរត់គេចខ្លួនមុនកំលាំងចូលទៅដល់។

សូមបញ្ជាក់ថា ទីតាំងលបលួចតំឡើងម៉ាស៊ីនអារជ្រៀកឈើដោយខុសច្បាប់នេះ ស្ថិតនៅភូមិរ៉ងខ្នាយ ខាងក្រោយវត្តរ៉ងខ្នាយ ប្រហែល១គីឡូម៉ែត្រ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ។ ទីតាំងនេះកើតមានប្រហែលជាង១ខែមកហើយ។

បច្ចុប្បន្នវត្ថុតាងបាននឹងកំពុងរុះរើ និងដឹកយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីរៀបចំចងក្រងសំណំុំរឿំងតាមនីតិវិធី និងតាមស្រាវជ្រាវរកមុខសញ្ញាជនល្មើស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES