Thursday, April 25, 2024
Homeតារាខ្មែរនៅ សុនិតា ត្រៀមសម្រាលកូនប្រុស ខែសីហា ?

នៅ សុនិតា ត្រៀមសម្រាលកូនប្រុស ខែសីហា ?

នៅ សុនិតា បានបង្ហាញស្នេហ៍ជាចំហជាមួយពោះម៉ាយ លោកទឹតិ ថាវរិទ្ធ ដែលពេលនេះ ពួកគេបណ្តើរគ្នាយ៉ាងផ្អែមល្ហែម មិនចាញ់គូស្នេហ៍ស៊ឹម សូលិកា និងអេង រិទ្ធី ឡើយ។

រឿងដែលរសើបនោះ នៅ សុនិតា និងទិត ថាវរិទ្ធ មិនទាន់បានក្រាបផ្ទឹមផង ស្រាប់តែពេលនេះ មានដំណឹងបែកធ្លាយថា សុនិតា មានផ្ទៃពោះជាកូនប្រុសលើកដំបូង ៤ខែទៅហើយ។

អ្នកសិល្បៈដែលស្និទ្ធសុនិតា បានសម្តែងការអបអរសាទរចំពោះនៅ សុនិតា ដែលជិតបានកូនង៉ែតបីប្រលែងលេងនៅពេលនេះ ព្រោះបើតាមគម្រោង នាងនឹងត្រូវសម្រាលនៅអំឡុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះហើយ។

ប្រភពបានឱ្យដឹងថា គូស្នេហ៍សុនិតា គឺលោកថាវរិទ្ធ សប្បាយចិត្តខ្លាំងណាស់ នៅពេលឮថា សុនិតា មានផ្ទៃពោះនេះ ព្រោះជាការឆ្លើយតបទៅនឹងអតីតគូស្នេហ៍លោក គឺអ្នកនាងស៊ឹម សូលិកា ដែលមុននេះ បង្ហាញសញ្ញាមានផ្ទៃពោះ ជាមួយលោកអេង រិទ្ធី ដែរ។

គួរបញ្ជាក់ថា នៅ សុនិតា មានព័ត៌មានថា បានភ្ជាប់ពាក្យជាមួយអតីតសង្សារស៊ឹម សូលិកា លោកទិត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយពេលនេះ ពួកគេបានទិញវីឡាទ្រនំស្នេហ៍ តម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ)។

នៅ សុនិតា ពេលនេះបានក្លាយទៅជាជំទាវហើយ ព្រោះថា លោកទិត ថាវរិទ្ធ ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ម៉្លេះ។ សុនិតា រំភើបចិត្តខ្លាំងណាស់ ទើបជូនកាដូគូស្នេហ៍តាមរយៈការ ពពោះមុនរៀបការ៕

RELATED ARTICLES