Thursday, March 28, 2024
Homeព័ត៌មានជាតិបុរសម្នាក់អាំងសាច់ហើយ មួយសន្ទុះរត់ចេញទាំងស្លន់ស្លោ

បុរសម្នាក់អាំងសាច់ហើយ មួយសន្ទុះរត់ចេញទាំងស្លន់ស្លោ

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដាក់អាំងសាច់នៅលើចង្ក្រាន រួចក៏ដើរចោលភ្លេចខ្លួន ស្រាប់តែភ្លើងបានឆេះរាល បណ្តាលឱ្យឆេះដល់ផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រុមទី៣ ឃុំអូរតាគី ស្រុកថ្មគោល។ ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្តារ ជាកម្មសិទ្ធិរបស់ឈ្មោះភាព វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាម្ចាស់ផ្ទះ បានដាក់អាំងសាច់ចោលនៅលើចង្ក្រាន រួចក៏ដើរចោលដោយខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យកើតមានភ្លើងឆាបឆេះយ៉ាងសន្ធៅសន្ធៅ និងផ្អើលឆោឡោដល់ប្រជាពលរដ្ឋរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើ កើតឡើងដោយសារតែការដាក់អាំងសាច់នៅលើចង្ក្រាន ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យ អណ្តាតភ្លើងឆាបឡើងតែម្តង។ យ៉ាងណា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១គ្រឿង មកជួយបាញ់ទឹកពន្លត់ផងដែរ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង ហើយក៏មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ដែរ៕

RELATED ARTICLES