Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធជ្រោងចាប់ប្តីភ្លាមៗដែរ តែគាត់នៅតែស្លាប់ទាល់តែបាន

ប្រពន្ធជ្រោងចាប់ប្តីភ្លាមៗដែរ តែគាត់នៅតែស្លាប់ទាល់តែបាន

ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាតីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល។

បុរសរងគ្រោះ មានឈ្មោះឡោ សារិទ្ធ អាយុ៥៦ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិត្បូងភ្នំ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម សព្វថ្ងៃ មកធ្វើការ និងស្នាក់នៅក្នុងឡឥដ្ឋឈ្មោះអេង ឃីម ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ នៅម៉ោង១០ព្រឹក ប្រពន្ធជនរងគ្រោះបានមកដល់ផ្ទះ ឃើញជនរងគ្រោះកំពុងប្រលែងលេងជាមួយចៅសុខៗ ស្រាប់តែប្រកាច់បុកនឹងស័ង្កសីជញ្ជាំងផ្ទះ បណ្តាលឱ្យរបើក ហើយក្បាលជនរងគ្រោះធ្លាយទៅក្រៅជញ្ជាំង ភ្លាមនោះប្រពន្ធជនរងគ្រោះដែលនៅក្រោមផ្ទះ បានស្ទុះមកជ្រោងជនរងគ្រោះ ពីក្រោមលើកឡើងលើ ហើយមានកម្មករនៅក្បែរគ្នា បានឡើងលើផ្ទះលើកជនរងគ្រោះដាក់ដេកលើរនាបក្នុងផ្ទះ ជួយរឺតទ្រូងជនរងគ្រោះ តែជនរងគ្រោះបាត់មាត់បាត់កទៅហើយ។ បន្ទាប់មកស្ត្រីជាប្រពន្ធជនរងគ្រោះ បានរត់ទៅប្រាប់កូនថៅកែឡឥដ្ឋឈ្មោះចិត្ត ឱ្យជួយដឹកប្តីតាមរថយន្ត ទៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោងទី១ ភ្លាមៗដែរ តែអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យ រួចបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយ ទើបដឹកសពទៅតម្កល់ទុកនៅវត្ត រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន សហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកដំបង និងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការពិនិត្យសាកសព ឃើញថា នៅលើខ្លួនសាកសពមានស្លាកស្នាមរលាត់ស្បែកលើដើមដោះខាងឆ្វេងចំនួន២កន្លែង មួយកន្លែងប្រវែង២សង់ទីម៉ែត្រ និងមួយកន្លែងទៀត ប្រវែង១សង់ទីម៉ែត្រ ហើយក្រៅពីស្លាកស្នាមខាងលើ ពុំមានស្លាកស្នាមអ្វីកត់សំគាល់ឡើយ តាមការសនិដ្ឋានមកពីខ្យល់គ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES