Friday, April 19, 2024
Homeព័ត៌មានជាតិប្រុសនាំទៅដេកក្នុងផ្ទះ ចាប់រំលោភបាន១លើក ស្អែកឡើងនាងប្រាប់ឪពុកម្តាយចាប់ខ្លួន

ប្រុសនាំទៅដេកក្នុងផ្ទះ ចាប់រំលោភបាន១លើក ស្អែកឡើងនាងប្រាប់ឪពុកម្តាយចាប់ខ្លួន

ភ្នំពេញ៖ យុវជនម្នាក់បានរំលោភយុវតីម្នាក់បានសម្រេចនៅបន្ទប់ជួយរបស់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាដើរលេងផឹកសុីនៅហាងមួយកន្លែង ហើយត្រូវនារីរងគ្រោះប្រាប់ឪពុកម្តាយ រហូតឈានដល់ការចាប់ខ្លួនឲ្យសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៣៤ ជាន់ទី៤ ផ្លូវ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យរំលោភកូនក្រមុំគេ មានឈ្មោះ យឹម សាន់ប៊ុនណា ភេទប្រុសអាយុ២០ ឆ្នាំ ជនជាតិខ្មែរមុខរបរនិស្សិត មានទីលំនៅបន្ទប់ជួលកើត ហេតុខាងលើ។ យុវតីរងគ្រោះមានឈ្មោះ ដ.ណ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងង១១និង០០នាទីយប់ យុវតីរងគ្រោះនិងជនសង្ស័យ រួមទាំងមិត្តភ័ក្រ្តមា្នក់ទៀត ឈ្មោះនីតា ដែលជាមិត្តភក្តិជិតដិជនរងគ្រោះ បានចេញពីកន្លែងផឹកសុីនៅហាងលេខ៩៩ ម្តុំវត្តភ្នំ។ បន្ទាប់មកពួកគេទាមង៣នាក់ បានហៅម៉ូតូកង់បីឥណ្ឌា ជិះមកផ្ទះទាំងអស់គ្នា មិត្តភក្តិរបស់ជនសង្ស័យបានចុះពីលើម៉ូតូកង់បី ដើរសំដៅចូលទៅផ្ទះរបស់នាងបាត់ទៅ។ ចំណែកជនសង្ស័យក៏បន្តជូនយុវតីរងគ្រោះទៅផ្ទះ ពេលទៅដល់ជិតផ្ទះ យុវតីរងគ្រោះក៏បានចុះដើរបានបន្តិច ស្រាប់តែជនសង្ស័យហៅយុវតីរងគ្រោះត្រឡប់មកវិញ ឡើងជិះម៉ូតូកង់បីឥណ្ឌា មកដេកនៅបន្ទប់ជួលលេខ៣៤ ជាន់ទី៤ របស់ជនសង្ស័យវិញ។

ប្រភពពីសមត្ថកិច្ចបានបន្តថា លុះនៅវេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រ ឈានចូលថៃ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យក៏កើតអារម្មណ៍ចងើរួមភេទ ពេលនោះជនសង្ស័យបានចាប់យុវតីរងគ្រោះ រំលោភសេពសន្ធវៈបាន១លើក ហើយក៏ដេកទាមងអស់គ្នាទៅ។

ប្រភពដដែលបានឲ្យដឹងបន្តថា លុះដល់ព្រឹកឡើង យុវតីរងគ្រោះបានត្រឡប់មកផ្ទះវិញ ហើយត្រូវឪពុកម្តាយសួរនាំរឿងបាត់ពីផ្ទះ១យប់ ពេលនោះយុវតីរងគ្រោះបានប្រាប់ម្តាយឪពុកពីរឿងត្រូវប្រុសចាប់រំលោភ។ រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃដដែល ឪពុកមា្តយយុវតីរងគ្រោះ បាននាំនាងទៅដល់បន្ទប់ជួលជនសង្ស័យ ភ្លាមៗនោះពួកគាត់ក៏បានចាប់ជនសង្ស័យយកមកប្រគល់ជូនកម្លាំងសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរំលោភកូនស្រីគេនេះ កំពុងត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំ និងរៀបចំសំណុំឯកសារបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី ៕

RELATED ARTICLES