Friday, March 29, 2024
Homeតារាខ្មែរមាស សុខសោភា បញ្ជាក់ច្បាស់ថា មិនចង់រៀបការចំហរ

មាស សុខសោភា បញ្ជាក់ច្បាស់ថា មិនចង់រៀបការចំហរ

ចំណងស្នេហា១១ឆ្នាំ របស់មាស សុខសោភា និងលោកអ៊ឹត រ៉ាដា ដែលបានរំសាយមង្គលការតាមប្រពៃណីខ្មែរ កាលពីឆ្នាំ២០០៩នោះ មានដំណឹងថា សោភា និងដឹកដៃលោករ៉ាដា ចូលរោងការ ក្រោយឱក សុគន្ធកញ្ញា នៅចុងឆ្នាំ២០១៩ ខាងមុខនេះហើយ។ ប៉ុន្តែ សោភា ប្រាប់ថា នាងមិនចង់រៀបការចំហទេ…។

ខាងក្រោមនេះ ជាបទសម្ភាដន៍របស់អ្នកយកព័ត៌មាន “អង្គរធំ” ជាមួយមាស សុខសោភា ៖

អង្គរធំ ៖ មានព័ត៌មានថា មាស សុខសោភា នឹងរៀបការនៅចុងឆ្នាំ2019នេះ ពោលគឺក្រោយមង្គលការឱក សុគន្ធកញ្ញា តើដំណឹងនេះយ៉ាងម៉េចដែរ?

សោភា ៖ រឿងគេនិយាយ យើងមិនអាចហាមឃាត់គេបានទេ។ រឿងរៀបការហ្នឹង ដូចជានៅតែមិនទាន់កំណត់ឱ្យបានច្បាស់លាស់ទេ ដោយសារតែខ្ញុំរវល់ការងារសិល្បៈពេក អ៊ីចឹងមិនអាចថា ពេលណារៀបចំនោះទេ។

អង្គរធំ ៖ ហេតុអ្វីបានជារហូតមកដល់ពេលនេះ មាស សុខសោភា នៅតែស្ទាក់ស្ទើរក្នុងការរៀបការទៀត ព្រោះមើលទៅពេលនេះ សោភា មានអ្វីៗគ្រប់យ៉ាង (ផ្ទះ លុយ ឡាន) ដែលខ្លួនធ្លាប់ចង់បានទៅហើយ?

សោភា ៖ សំណួរនេះពិតជាចាក់ដោតខ្លាំងណាស់! ខ្ញុំពិបាកគិតភ្លាមៗដែររឿងហ្នឹង ព្រោះយើងមិនអាចគិតបានភ្លាមៗទេ។ និយាយឱ្យត្រង់ទៅចុះ ខ្ញុំដូចជាមិនចង់ធ្វើពិធីរៀបការជាចំហអីទេ។ មិនមែនខ្លាចធ្លាក់កូដអីទេ ព្រោះពីណាក៏ដឹងថា ខ្ញុំនៅជាមួយអ្នកណា (រ៉ាដា) ដែរ តែយើងមិនចង់រៀបការបែបចំហទេ។

អង្គរធំ ៖ មានព័ត៌មានថា មាស សុខសោភា ត្រូវតែរៀបការដែរ ពេលដែល ឱក សុគន្ធកញ្ញា ដែលជាអ្នកចម្រៀងមានទីផ្សារប្រហាក់ប្រហែលគ្នា ដឹកដៃលោកអ៊ឹង សុខលី រៀបការនៅខែឧសភា ឆ្នាំ2019. តើសោភា ហ៊ានរៀបការ ដូចសុគន្ធកញ្ញា ឬអត់?

សោភា ៖ ដូចខ្ញុំថាអ៊ីចឹង យើងមិនអាចហាមឃាត់គេមិនឱ្យនិយាយបានទេ។ ចំពោះសុគន្ធកញ្ញា ជាមិត្តភក្តិជិតដិតរបស់ខ្ញុំ គាត់ជិតរៀបការ ខ្ញុំសូមចូលរួមអបអរសាទរគាត់ដែលជិតដល់ថ្ងៃពិសេសនេះ និងសូមឱ្យគាត់មានសុភមង្គលជារៀងរហូត។ តែចំពោះខ្ញុំវិញ គឺមិនទាន់ហ៊ាននិយាយថា ពេលណារៀបការបានទេ៕

RELATED ARTICLES