Thursday, April 25, 2024
Homeព័ត៌មានជាតិរន្ធត់ចិត្តគ្រប់គ្នា លោកវរនាវីទោដាក់មួយទំហឹងផ្អើលតែម្តង

រន្ធត់ចិត្តគ្រប់គ្នា លោកវរនាវីទោដាក់មួយទំហឹងផ្អើលតែម្តង

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ដោយបុរសជាមន្ត្រីយោធាជើងទឹកម្នាក់ ចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្តក្នុងល្បឿនលឿន រួចក៏ជ្រុលចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបរ បោកផ្ទប់នឹងចង្កូត ផ្ទុះពោងសុវត្ថិភាពទាំង២ បាក់កស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាម បណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

បុរសរងគ្រោះមានឈ្មោះចេង ដារ៉ាឌី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានឋានន្តរស័ក្តិវរនាវីទោ អត្តលេខ ០៩១១១១ បម្រើការនៅកងឯកភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គបញ្ជាការ ស្នាក់នៅផ្លូវ២២២ ផ្ទះលេខ១៥០Z ភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិអន្លុងស្នែង ឃុំដំណាក់កន្ទួត ស្រុក កំពង់ត្រាច ខេត្តកំពត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ទំនងជាស្រវឹងស្រា បានបើករថយន្ត ១គ្រឿងម៉ាក ISUZU ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A-8000 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច រថយន្តក៏បានរេចង្កូតទៅខាងឆ្វេងដៃ រួចក៏ជ្រុលទៅបុកក្បាលនាគ ចែកទ្រូងផ្លូវយ៉ាងពេញទំហឹង លាន់ឭដូចរន្ទះ បណ្តាលឱ្យជនរងគ្រោះជាអ្នកបើកបររថយន្ត បោកក្បាលផ្ទប់នឹងចង្កូត ផ្ទុះពោងសុវត្ថិភាពទាំងពីរ បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងទាក់ទងទៅខាងជំនាញឱ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី។

ដោយឡែក សាកសពរជនរងគ្រោះ សមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាម ប្រពៃណី៕

RELATED ARTICLES