Saturday, April 20, 2024
Homeព័ត៌មានជាតិរួមរ័កអស់កម្លាំង ប្រុសដេក១ភាំង ស្រីលួចម៉ូតូ រួចចាក់សោបង្ខាំងប្រុសស្នេហ៍ក្នុងបន្ទប់

រួមរ័កអស់កម្លាំង ប្រុសដេក១ភាំង ស្រីលួចម៉ូតូ រួចចាក់សោបង្ខាំងប្រុសស្នេហ៍ក្នុងបន្ទប់

ខេត្តតាកែវ៖ ករណីប្រុសនាំស្រីស្នេហ៍មករួមរ័ក លុះផុងខ្លួនអស់កម្លាំងដេកលក់១ភាំង ស្រាប់តែត្រូវខាងស្រីស៊ីដាច់ម៉ូតូហើយ ថែមទាំងចាក់សោបង្ខាំងក្នុងបន្ទប់ទៀតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិប្រហូត សង្កាត់រកា ក្រុងដូនកែវ។

នារីសង្ស័យដែលប៉ងស៊ីដាច់ម៉ូតូប្រុសស្នេហ៍ តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសូត្រ ស្រីម៉ៅ អាយុ៣០ឆ្នាំ មុខរបរ អ្នករត់តុនៅក្នុងហាងផឹកស៊ីយីហោ បុរីអង្គរមាស មានទីតាំងនៅក្នុងក្រុងដូនកែវ ស្នាក់នៅភូមិស្នោ សង្កាត់រកា ក្រុងដូនកែវ។ ចំណែកជនរងគ្រោះ ជាម្ចាស់ម៉ូតូ មានឈ្មោះចៅ សីហា អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯម៉ូតូដែលនារីសង្ស័យ ប៉ុនប៉ងលួចយកទៅនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-1378 ។

តាមសម្តីបុរសរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ គាត់បាន ចូលទៅផឹកស៊ីនៅក្នុងហាង បុរីអង្គរមាស ដែលជាកន្លែងធ្វើការរបស់នារីសង្ស័យខាងលើ។ លុះពេលផឹកស៊ីនោះ គាត់ក៏បានហៅនារីខាង លើឱ្យមក អង្គុយកំដរ ជជែកគ្នាលេង លុះផឹកស៊ីស្រវឹង និយាយត្រូវរ៉ូវគ្នា នារីខាងលើក៏ព្រមចេញក្រៅ (ឡើងផ្ទះសំណាក់រួមរ័ក) ជាមួយគាត់ ជាភ្ញៀវ ទើបគាត់បានហៅឱ្យគេគិតលុយ រួចក៏នាំនារីខាងលើចេញពីហាងមកខាងក្រៅ។

បុរសរងគ្រោះ បន្តថា ពេលចេញមកដល់ក្រៅ គាត់ក៏ចចារជាមួយនារីខាងលើថា មិនចាំបាច់ទៅផ្ទះសំណាក់ទើបឡើងឋានសួគ៌បាន នោះទេ បន្ទប់ជួលរបស់គាត់ ក៏មានកន្លែងឡើងដល់ឋានសួគ៌ដូចគ្នាហ្នឹង ចំណែកខាងស្រីក៏យល់ព្រម ទើបគាត់ ក៏ដឹកគ្នាទៅបន្ទប់ជួលរបស់គាត់នៅ ចំណុចភូមិប្រហូត សង្កាត់រកា ក្រុងដូនកែវតែម្តង ដោយមិនចាំបាច់ចំណាយលុយថ្លៃផ្ទះសំណាក់ផង។ លុះពេលមកដល់បន្ទប់ជួលនៅវេលារំលង អធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ពួកគាត់ក៏ចាប់ផ្តើម ប្រតិបត្តិការ ដឹកដៃគ្នាឡើងឋានសួគ៌ រហូតដល់ឃើញព្រះឥន្ទ ទើបចុះមក វិញ។ ចំណែកគាត់ ដោយសារតែអស់កម្លាំងផង ណាមួយផឹកច្រើនផង ទើបមានអារម្មណ៍ថាល្វើយ ក៏ប្រះខ្លួនដេកលង់លក់ទៅ ដោយមិនដឹងថា ខាងស្រីមានគំនិតអាក្រក់បែបនេះសោះ។

បុរសរងគ្រោះ បានឱ្យដឹងថា លុះមកដល់វេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រថ្ងៃដដែល ពេលដែលគាត់ភ្ញាក់ដឹងខ្លួនឡើងវិញ ស្រាប់ តែបាត់មិនឃើញស្រីស្នេហ៍ មិនដឹងទៅណា លុះរកមើលក្នុងបន្ទប់ ស្រាប់តែបាត់ទាំងម៉ូតូទៅទៀត ទើបស្ទុះបើកទ្វារចេញមកក្រៅ ស្រាប់តែទ្វារ បន្ទប់ បែរជាជាប់សោពីក្រៅបើកមិនរួច ទើបគាត់បានស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយបើកទ្វារបន្ទប់ រួចក៏ប្រញាប់រូតរះទៅប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួនស្ត្រី សង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះសូត្រ ស្រីម៉ៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះជា ប្រុសស្នេហ៍ប្រាកដមែន និងថែមទាំងបានចាក់សោបង្ខាំងប្រុសស្នេហ៍នៅក្នុងបន្ទប់ទៀតផង ព្រោះខាងប្រុសស្នេហ៍ដឹងខ្លួនតាមនាងទាន់។ ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕

RELATED ARTICLES