Thursday, April 25, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ពិតជានៅក្មេង មិនសូវចេះនិយាយស្តីមែនឬ?

រ៉េត ស៊ូហ្សាណា ពិតជានៅក្មេង មិនសូវចេះនិយាយស្តីមែនឬ?

តាមរយៈការបង្ហាញខ្លួនក្នុងថ្ងៃមង្គលការតារាចម្រៀងនី រតនា កាលពីពេលថ្មីៗនេះ រ៉េត ស៊ូហ្សាណា ដែលត្រូវសោភា សរសើរថា រមទម្យល្អណាស់ នៅពេលដែលអ្នកកាសែតជាច្រើនសុំនាងថតរូប ស្រីស្រស់រូបនេះមិនខ្ចីសម្លឹងមើល និងនិយាយរកអ្នកសារព័ត៌មានឡើយ គឺមានតែព្យាយាមគេចមុខចេញ។

ភ្ញៀវដែលទៅចូលរួមមង្គលការនី រតនា បានខ្សឹបខ្សៀវគ្នាថា ស៊ូហ្សាណា ហាក់លេងប្ញកពាសម្បើមណាស់ តាំងពីក្លាយទៅតារាចម្រៀងល្បីមក ព្រោះសូម្បីតែតារាចម្រៀងឈរក្នុងលំដាប់ Grade A ដូចមាស សុខសោភា , ឱក សុគន្ធកញ្ញា ឬពេជ្រ សោភា ជាដើមនោះ ក៏មិនដែលលេងចរិតដូចរូបនាងឡើយ។

ប៉ុន្តែអ្នកដឹកនាំសម្តែងនៅផលិតកម្មរស្មីហង្សមាស ដែលជិតដិតរ៉េត ស៊ូហ្សាណា នោះ បាននិយាយស្របគ្នាទៅនឹងពេជ្រ សោភា ថា សូមកុំឱ្យអ្នកសារព័ត៌មានទាំងឡាយ ប្រកាន់ហ្សាណា អី ព្រោះនាងនៅក្មេង និងមិនសូវចេះនិយាយជាមួយអ្នកកាសែតទេ អ៊ីចឹងហើយបានជានាងខ្លាច មិននិយាយរក និងមិនឱ្យថតរូបនោះ…។

រ៉េត ស៊ូហ្សាណា ទោះជាបរាជ័យលើកពាន The Voice Cambodia រដូវកាលទី២ ដោយមិនអាចប្រជែងជាមួយថែល ថៃ ក្តី តែពេលនេះ នាងមានភាពលេចធ្លោ និងអាចរកប្រាក់ចំណូលបានច្រើនជាងម្ចាស់ពានមួយចំនួន នៅហង្សមាស ទៅទៀត តាមរយៈការច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារ ហើយហង្សមាស ដាក់នាងច្រៀងតាមកម្មវិធីធំៗ សឹងតែគ្រប់កម្មវិធី រយៈពេល១ឆ្នាំចុងក្រោយនេះ។

ស៊ូហ្សាណា មិនទាន់ប៉ះរឿងអាស្រូវស្នេហាឡើយ ព្រោះគ្រប់ពេលទាំងអស់ ស្រីស្អាតរូបនេះមានឪពុកម្តាយតាមការពារជាប់ជានិច្ច ដែលជាហេតុធ្វើឱ្យមន្ត្រីធំៗទាំងឡាយ ចង់ចូលទៅសាសងស្នេហ៍ត្រូវបរាជ័យ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើស្រីស្អាតហ្សាណា ដែលជាមុខសញ្ញាតាមស្នេហ៍របស់មន្ត្រីធំៗ និងឧកញ៉ាៗទាំងឡាយនោះ អាចគេចផុតពីរាយអន្ទាក់ស្នេហ៍ប្រុសអ្នកមានទ្រព្យទាំងនោះ បានរហូតឬអត់?…៕

RELATED ARTICLES