Thursday, April 25, 2024
Homeកីឡាអន្ដរជាតិវាសនាលោក Sarri ជាមួយ Chelsea នឹងត្រូវដឹងច្បាស់ ពេលប៉ះ Man city នៅថ្ងៃអាទិត្យនេះ

វាសនាលោក Sarri ជាមួយ Chelsea នឹងត្រូវដឹងច្បាស់ ពេលប៉ះ Man city នៅថ្ងៃអាទិត្យនេះ

យោងតាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ​វាសនារបស់លោក Maurizio Sarri ជាមួយក្លឹប Chelsea អាចនឹងអស់ត្រឹមថ្ងៃអាទិត្យនេះ ប្រសិនបើដឹកនាំការប្រកួតចាញ់ក្លឹបមេឃខៀវ Man City វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup នៅពហុកីឡដ្ឋាន Wembley នារាត្រីថ្ងៃអាទិត្យ នេះ។

ចំណែកឯកីឡាករក្លឹប​តោខៀវ Chelsea មានជំនឿចិត្តថា លោក Sarri អាចនឹងត្រូវបណ្តេញចេញពីតំណែងនៅសប្តាហ៍ក្រោយ ពេលទទួលភ្ញៀវ Tottenham។

គ្រូបង្វឹករូបនេះ ស្ទើរតែរបូតចេញពីតំណែងកៅអីគ្រូបង្វឹកម្តងរួចទៅហើយ កាលពីថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ពេលដែលក្លឹបរបស់លោកចាញ់ Man City យ៉ាងអាម៉ាស់ ក្នុងលទ្ធផល ៦ទល់នឹង០ ។

លោក Maurizio Sarri គ្រូបង្វឹកក្លឹប Chelsea (Photo : The Sun)

លោក Sarri មានភារកិច្ចសំខាន់មួយទៀត គឺដឹកនាំក្លឹប Chelsea ប្រកួតយូរ៉ូប៉ាលីក ប៉ះជាមួយក្លឹប Malmo  នៅរាត្រីថ្ងៃព្រហស្បត៍ នេះ។

ប្រសិនបើក្លឹប Chelsea បណ្តេញលោក Sarri ចេញមែននោះ អតីតគ្រូបង្វឹកក្លឹប Real  Madrid លោកហ្ស៊ីដាន អាចនឹងចូលមកដឹកនាំវិញ៕

RELATED ARTICLES