Friday, March 29, 2024
Homeព័ត៌មានជាតិMetfone ប្រារព្ធខួប១០ឆ្នាំ "Metfone Intelligent City”

Metfone ប្រារព្ធខួប១០ឆ្នាំ “Metfone Intelligent City”

ភ្ន្នំពេញ៖ កាលពីថ្ងៃទី១៩​​ កុម្ភៈ នេះ មិត្តហ្វូនបានប្រារព្វពិធីគំរប់ខួប១០ឆ្នាំដែលមានឈ្មោះថា “Metfone Intelligent City” នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។​ ហើយក៍មានការប្រារព្វពិធីតាំងពិពណ៌ នឹងរៀបចំសិក្ខាសិលាជាមូយគ្នាផងដែរ។

ចំពោះការតាំងពិព័រណ៍ ក៍មានការបង្ហាញពីបច្ចេកវិជ្ជា គំនិតច្នៃប្រឌិតចុងក្រោយនៅក្នុងទូរសព្ទចល័តដោយផ្តោតជាពិសេសទៅលើ Intelligent Connectivity​ ដែលជាដំណោះស្រាយដ៍មានប្រយោជន៍ ពីការរួមបញ្ចូលគ្នានៃប្រព័ន្ធទូរស័ព្ទ ជាមូយទំរង់ដ៍វៃឆ្លាត ​​AI នឹងទិន្នន័យពីឧបករណ៍ IoTជាច្រើនប្រភេទ។ ដើម្បីផ្ញើរសារអំពីទីក្រុងឆ្លាត “Intelligent City” MIC​ 2019 នឹងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាពត៌មាន ដើម្បីពង្រីកនូវសក្តានុពលនៃឧបករណ៍ នឹងសេវាកម្មអោយកាន់តែប្រសើរឡើងដើម្បីបំរើនូវសុខុមាលភាពប្រជាពលរដ្ឋ អ្នកជំនួញ​ នឹងភ្ញៀវទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ការរៀបចំពិធី MIC បានទាក់ទាញអ្នកបច្ចេកវិជ្ជា អ្នកជំនួញ ICT អ្នកជំនួញអន្តរជាតិ គ្រប់ស្រទាប់ និងអ្នករៀនសូត្រគ្រប់កំរិតផងដែរ។ ការប្រារព្វពិធីជាលើកដំបូង នឹងបង្កើតនូវទំរង់ចុងក្រោយសំរាប់ការផ្លាស់ប្តូរនូវបទពិសោធន៍​ ជាមូយនឹងការអនុវត្តន៍ជាលក្ខណៈអន្តរជាតិដ៍ល្អបំផុតរវាងការកែប្រែកម្មវិធីទីក្រុងស្អាត​ យុទ្ធសាស្រ្តការអភិវឌ្ឃន៍ ហើយក៍ជាដើមគំនិត ដោយមានការចូលរូមពីសហគមន៍ស្រាវជ្រាវទូទាំងពិភពលោកផងដែរ។

កម្មវិធីនេះនឹងជូយបង្ហាញនូវទីតាំង ដែលជាប្រយោជន៍សាធារណៈ សំរាប់ការអនុវត្តន៍នឹងភាពជាដៃគូរនាពេលអនាគត។ ចូលរួមការតាំងបង្ហាញនេះផងដែរ​ ឧបនាយករដ្ឋមន្រ្តី​ សម្តេចពិជ័យសេនា ទៀ​ បាញ់ បានមានប្រសាសន៍ថា ខ្មុំពិតជាអរគុណយ៉ាងស្មោះ​ ចំពោះការរួមចំណែករបស់ក្រុមហ៊ុនមិត្តហ្វូន ចំពោះប្រទេសកម្ពុជា​: មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបំផុត ដែលបានរួមចំណែកក្នុងការអភិវឌ្ឃន៍សេដ្ឋកិច្ច ក៍ជាគុណសម្បត្តិនៃសង្គមរបស់កម្ពុជាផងដែរ។

មិត្តហ្វូន បានជួយបង្កើតការងារអោយនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង ២.០០០នាក់ ហើយនិយោជិកដែលធ្វើការក្រៅម៉ោងប្រមាណ ១០.០០០នាក់ សំរាប់ប្រជាជនកម្ពុជា។​ ម្យ៉ាងទៀតមិត្តហ្វូន បានចូលរួមចំណែកនៅក្នុងការជូយសង្គម និងកម្មវិធីមនុស្សធម៌ ហើយបានបរិច្ចាគច្រើនជាង​៧៧លានដុល្លារ។

ម្យ៉ាងវិញទៀតនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក៍បានថ្លែងផងដែរថា មិត្តហ្វូនជានិច្ចកាល ជាដៃគូសហការណ៍ ជាមួយរដ្ឋាភិបាលក្នុងការបំរែបំរួលផ្នែកចក្ខុវិស័យព័ត៌មាន​​​​​បច្ចេកវិជ្ជានៅកម្ពុជា។ ចូលរួម MIC 2019 ផងដែរ លោក Le Dang Dung – CEO ViettelGroup ជឿជាក់ថា នៅឆ្នាំបន្តបន្ទាប់​​ មិត្តហ្វូននឹងបញ្ចប់កិច្ចខំប្រឹងប្រែងរបស់ខ្លូន​ ចំពោះបំរែបំរួលចក្ខុវិស័យពត៌មាន​​​​​បច្ចេកវិជ្ជា​ ដើម្បីនៅឈរ​ជាក្រុមហ៊ុនលេខ១​​ ផ្នែកទូរគមនាគមន៍​ និងបច្ចេកវិជ្ជាព័ត៌មាន​។​​​​ បច្ចុប្បន្ន​ មិត្តហ្វូន បានបង្ហាញសមត្ថភាពក្នុងការផ្តត់ផ្គង់នូវ សេវា 5G, Narrowband IoT, Big Data, AI ជាដើម៕

RELATED ARTICLES