នៅ សុនិតា បង្អួតក្បាលពោះ ៤ខែ ១០ថ្ងៃ

0
268

នៅទីបំផុត នៅ សុនិតា បានព្រមសារភាពថា នាងពិតជាមានផ្ទៃពោះជាង៤ខែ ដូចការលេចឮរបស់មហាជន ហើយត្រូវសារព័តមានផ្សព្វផ្សាយមែន។ នៅ សុនិតា បញ្ជាក់កាលពីថ្ងៃទី១១ ខែកុម្ភៈ យ៉ាងច្បាស់ៗថា ពេលនេះ នាង “មានផ្ទៃពោះ៤ខែនិង៨ថ្ងៃ”ហើយ។

ការសារភាពពោះកូនដំបូងរបស់នៅ សុនិតា នោះ ធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ព្រោះគេមិនដែលឃើញនាងរៀបការផង តើម៉េចបានជាពេលនេះមានកូនអត់ប្តី ?

ប៉ុន្តែអ្នកសិល្បៈជាច្រើនបានដឹងគ្រប់គ្នាអស់ទៅហើយថា តំណក់ឈាមកូនដំបូងរបស់នៅ សុនិតា ដែលជាកូនប្រុសពេលនេះ គឺជាឈាមរបស់អតីតនាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ។

ការថ្លែងបែបនេះ ដោយសារនៅ សុនិតា បានរួមរស់ក្រោមដំបូលតែមួយជាមួយលោកទិត ថាវរិទ្ធ បន្ទាប់ពីមានព័ត៌មានថា ពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

អ្នកលេងបណ្តាញសង្គមមួយចំនួន បានរិះគន់នៅ សុនិតា ដែលសាងស្នេហ៍ “ឥតខាន់ស្លា” ហើយពពោះយ៉ាងគួរឱ្យភ្ញាក់ផ្អើល នៅពេលនេះ។ សុនិតា បានតបទៅអ្នកថាឱ្យនាងថា ជាតារាមានកូនអត់ប្តីនោះថា នាងបានរៀបចំកម្មវិធីខ្លះៗជាមួយគូស្នេហ៍ហើយ។

តារាសម្តែង ឡោម លក្ខិណា ដែលទើបសម្រាលកូន១ ដោយមិនទាន់ចូលរោងការជាមួយលោកប៉ា ពិសិដ្ឋ អតីតក្មួយអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស នោះ បានប្រាប់នៅ សុនិតា ថា កុំស្លៀកខោរឹបតឹងៗពេក នឹងត្រូវត្រៀមខ្លួនធ្វើជាម្តាយរបស់គេ។ សុនិតា បានតបវិញថា នាងស្លៀកខោពោះធំនោះទន់ៗទេ កុំបារម្ភអី តិចទៀតបានកូនបីប្រលែងលេងដែរហើយ។

គួរបញ្ជាក់ថា នៅ សុនិតា ធ្លាប់មានព័ត៌មានថា នាងមានប្រុសដល់ទៅ៥នាក់ តាមស្នេហាក្នុងពេលតែមួយ ក្នុងនោះមានផ្កាយ៤ ពីរនាក់, អភិបាលខណ្ឌ, អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់ និងកូនអ្នកជំនួញអចលនទ្រព្យ ម្នាក់ផងដែរ។

នៅពេលនេះ អ្វីៗបានលាតត្រដាងច្បាស់ហើយថា ប្រុសដែលផ្តល់កំណើតឱ្យកូនប្រុស នៅ សុនិតា លើកដំបូង គឺជាអតីតប្តី លី ម៉ារីណា និងសង្សារចាស់ ស៊ឹម សូលីកា ពោះម៉ាយទិត ថាវរិទ្ធ៕