ពេជ្រ អាវីហ្សា សម្រករាង ផ្គាប់ចិត្តស្នេហ៍ថ្មី

0
88

តារាសាច់សខ្ចីពេជ្រ អាវីហ្សា ហាក់ស្រកគីឡូជាងមុនបន្តិច តែដើមទ្រូងនៅតែធំ  មូលក្លំទ្រលុកទ្រលន់ គួរឱ្យចង់ប៉ះអង្អែលថ្នមបី។ យ៉ាងណា ស្រីស្អាតរូបនេះមិនទុកបេះដូងឱ្យនៅទំនេរឡើយ ក្រោយចែកផ្លូវគ្នាជាមួយលោកហេង ប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព មក ពេលនេះមានដំណឹងថា អាវីហ្សា បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសចំណាស់ម្នាក់ ដែលជាអ្នកមានទ្រព្យស្តុក និងជិះរថយន្ត Lexus LX 570។

ពេជ្រ អាវីហ្សា មិនចង់និយាយរឿងស្នេហាថ្មីឡើយ តែនាងថា បើនិយាយរឿងគីឡូវិញ គឺពិតជាថយចុះបានបន្តិចមែន តែនាងមិនដែលបានហាត់ប្រាណឡើយ។ អាវីហ្សា វាចាថា “ខ្ញុំស្រកគីឡូជាងមុនបង ដល់ទៅ៤ឬ៥គីឡូឯណោះ។ ឆ្ងល់ដែរហ្នឹង មិនដែលបានហាត់ប្រាណអីដូចគេទេ ចុះម៉េចបានស្រកហ្នឹងគេដែរ ?”។

តាមរយៈការបង្ហាញខ្លួនចូលរួមមង្គលការកុល ដាវី-សុខ រក្សា នោះ ពេជ្រ អាវីហ្សា ស្និទ្ធស្នាលជាមួយបុរសចំណាស់ប្លែកមុខម្នាក់ ដែលគេស្គាល់ជាម្ចាស់រថយន្ត Lexus LX 570 ប៉ុន្តែអ្នកទាំង២ ហាក់ខ្លាចគេចាប់អារម្មណ៍ ទើបមិនហ៊ានកៀកកើយគ្នាដូចគូស្នេហ៍ដទៃទៀតឡើយ។

ប្រភពបានឱ្យដឹងថា ពេជ្រ អាវីហ្សា ត្រូវបានប្រុសៗអ្នកមានទ្រព្យជាច្រើន ចង់ចិញ្ចឹមឱ្យនាងរស់នៅដោយសុខសាន្ត មិនចាំបាច់ថតសិល្បៈ តែសុខម៉ី ហៅវីហ្សា ខ្លាចប៉ះចំប្រុសប្រើអំពើហឹង្សាដូចប្អូនថ្លៃទ្រី ភាព ទៀត ទើបពេលនេះ ត្រូវតែពិនិត្យប្រុសស្នេហ៍ថ្មីឱ្យបានច្បាស់លាស់ជាមុនសិន ទើបហ៊ានប្រកាសជាចំហថា បុរសនោះជាសង្សារ ជាអនាគតប្តីរបស់នាង ព្រោះខ្លាចមិនច្បាស់លាស់ នាំតែខ្មាសគេ៕