រ៉ាប៊ី ទាំងដើមទ្រូង និងចង្កា មិនកែកុនទេ បើមិនជឿអាចប៉ះបាន

0
1488

ថ្មីៗនេះដែរ រ៉ាប៊ី ដែលកាន់តែឡើងកាលីពនោះ បានលេងសម្រស់ដើមទ្រូងកាន់តែសិចស៊ី ធ្វើឱ្យគេ សង្ស័យថា ស្រីស្អាតរូបនេះ កែពង្រីកដើមទ្រូង ដើម្បីផ្គាប់ចិត្តគូស្នេហ៍ទៀតផង…។

តារាចម្រៀងផលិតកម្មថោន រ៉ាប៊ី ឬផាន វីរ៉ាទី កាន់តែលេងខ្លួនស្រស់ឆើតឆាយទៅៗ ហើយ ដោយថ្មីៗនេះ ហ៊ានបញ្ចោញឱ្យគេឃើញនូវសម្រស់ដើមទ្រូងយ៉ាងសិចស៊ី គួរឱ្យគ្រឺតក្នាញ់ ទៀតផង។

អ្នកសិល្បៈរួមអាជីពជាច្រើន បានសង្ស័យថា រ៉ាប៊ី កែពង្រីកដើមទ្រូងឱ្យរីកធំ ដើម្បីផ្គាប់ចិត្តគូស្នេហ៍ តែរ៉ាប៊ី ព្យាយាមលាក់ជិតថា អត់មានប្រុសស្នេហ៍ឯណាត្រូវថ្នាក់ថ្នមចិត្ត ទៅវិញនោះឡើយ។

រ៉ាប៊ី បានឱ្យដឹងថា មួយតួខ្លួនរបស់នាងបានកែតែមួយគត់ គឺត្រង់ច្រមុះ ក្រៅពីនេះ នាងមិនបានប៉ះពាល់ដាក់សម្រស់សិប្បនិម្មិតណាឡើយ គឺហ្ស៊ីនពីធម្មជាតិទាំងអស់។

អ្នកចម្រៀងដែលពូកែរាំរូបនេះ ប្រាប់ថា “ទាំងដើមទ្រូង និងចង្កា ជាដើម ជារបស់មានមកស្រាប់ ហើយបើអ្នកកាសែតមិនជឿ អាចប៉ះកន្លែងណាដែលសង្ស័យបាន។ ប៉ុន្តែច្រមុះ គឺនាងបានធ្វើមែន អស់លុយដល់ទៅ៣ពាន់ដុល្លាឯណោះ ហើយ គេធានាថា មិនប៉ះពាល់ដល់សុខភាពឡើយ”។

តារាចម្រៀងថោន រ៉ាប៊ី បានឱ្យដឹងថា “នាងគ្មានគម្រោងចង់កែសុដន់ ឬផ្នែកណាមួយនោះទេ គឺសូមរក្សារបស់ពីធម្មជាតិ ទាំងនេះ ព្រោះនាងយល់ថា ទោះជាសម្រស់ប៉ុណ្ណឹង ក៏មិនខ្វះ ប្រុសៗដែលតាមស្នេហាឡើយ គឺមានទាំងក្នុង និង ក្រៅស្រុក គ្រាន់តែនាងមិនទាន់ត្រូវចិត្តក្នុងការ ជ្រើសរើសទេ ដោយសារបុរសទាំងនោះ មិនត្រូវតាមលក្ខខណ្ឌរបស់នាងចង់បានទេ។ ចំពោះបុរសក្នុងក្តីសុបិនរបស់រ៉ាប៊ី នោះ គឺស្រីស្អាតរូបនេះមិនផ្លាស់ប្តូរ ចិត្តឡើយ នោះគឺទាល់តែមនុស្សប្រុស ណាចេះថ្នាក់ថ្នមចិត្តនាងទាំងយប់ថ្ងៃ ហើយ ពេលញ៉ាំបាយ លើកយកទៅជូនដល់បន្ទប់ ទើប រ៉ាប៊ី ថា នាងព្រមប្រគល់អ្វីៗគ្រប់យ៉ាងទាំងអស់ដែល មាន ជូនបុរសនោះ៕